ព័ត៌មានអន្ដរជាតិ
ជំទាវទី១អាមេរិក បង្ហាញខ្លួននៅ អ៊ុយក្រែន យ៉ាងភ្ញាក់ផ្អើលបំផុត (មានវីដេអូ)
ជំទាវទី១របស់សហរដ្ឋអាមេរិក Jill Biden បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុន នៅភាគខាងលិចប្រទេសអ៊ុយក្រែន។

លោកស្រី Biden បានធ្វើដំណើរតាមក្បួនរថយន្តទៅកាន់ទីក្រុង Uzhhorod ជិតព្រំដែនស្លូវ៉ាគី ដើម្បីជួបជាមួយជំទាវទី១របស់ អ៊ុយក្រែន លោកស្រី Olena Zelenska សម្រាប់ទិវាមាតារបស់ប្រទេសនេះ។

អ្នកទាំងពីរបានជួបគ្នានៅសាលារៀនមួយ ដែលគេយកធ្វើជាជម្រកបណ្ដោះអាសន្ន ហើយ ជជែកនៅចំពោះមុខអ្នកកាសែត មុនពេលជួបគ្នាជាលក្ខណៈឯកជន។

លោកស្រី Biden និយាយថា “ខ្ញុំគិតថា វាជារឿងសំខាន់ណាស់ ក្នុងការបង្ហាញដល់ប្រជាជនអ៊ុយក្រែនថា សង្រ្គាមនេះត្រូវតែបញ្ឈប់ ហើយសង្រ្គាមនេះមានភាពឃោរឃៅ ហើយប្រជាជនអាមេរិក ឈរជាមួយប្រជាជនអ៊ុយក្រែន”។

ស្របពេលជាមួយគ្នានោះដែរ ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអំណរគុណដល់លោកស្រី Biden សម្រាប់ភាពក្លាហានរបស់គាត់ ដោយនិយាយថា “យើងយល់ពីអ្វីដែលនាំជំទាវទី១របស់សហរដ្ឋអាមេរិក ឲ្យមកទីនេះក្នុងអំឡុងពេលសង្រ្គាម នៅពេលដែលសកម្មភាពយោធាកំពុងកើតឡើងជារៀងរាល់ថ្ងៃ នៅពេលដែលស៊ីរ៉ែនព្រមានការវាយប្រហារអាកាស បន្លឺឡើងជារៀងរាល់ថ្ងៃ សូម្បីតែថ្ងៃនេះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ហេតុអ្វីបានជាទិវាជ័យជម្នះ ៩ឧសភា មានសារសំខាន់សម្រាប់ រុស្ស៊ី?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់