Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងភ័យខ្លាចលោក ពូទីន ប្រកាសសង្គ្រាមក្នុង “ទិវាជ័យជម្នះ” ថ្ងៃនេះ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ” ៩ ឧសភា របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ ១៩៤៥ នាម៉ោង ១០ ព្រឹក (ម៉ោង ២ ថ្ងៃត្រង់នៅកម្ពុជា) នៅទីលានក្រហមកណ្តាលទីក្រុងមូស្គូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះការថ្លែងរបស់លោក ពូទីន ធ្វើឲ្យពិភពលោកក៏ដូចជារដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និងអ្នកផ្សេងទៀតមើលឃើញថា លោក ពូទីន អាចនឹងប្រកាសសង្គ្រាមក្នុងអំឡុងពេលសុន្ទរកថានោះ ហើយការ​ប្រកាស​បែប​នេះ​អាច​នាំឲ្យ​មាន​ការ​កៀរគរ​ជនជាតិ​រុ​ស្ស៊ី​យ៉ាងធំ​សម្បើម​សម្រាប់​សង្គ្រាមលុកលុយបន្ថែមទៀត ។

លោក ពូទីន បានបញ្ជាឲ្យយោធាវាយលុកប្រទេសជិតខាងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ដោយលោកបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាត្រូវបានគ្រប់គ្រងដោយពួក neo-Nazis ហើយប្រជាជនដែលមានដើមកំណើតរុស្ស៊ីចាំបាច់ត្រូវការពារ ។

ស្របពេលជាមួយគ្នានោះសុន្ទរកថារបស់លោក ពូទីន នឹងត្រូវបន្តដោយក្បួនដង្ហែរយោធា ដែលបង្ហាញពីការដើរដង្ហែររបស់បុគ្គលិកយោធាជាង ១០,០០០ នាក់ ជាមួយនឹងដាក់តាំងបង្ហាញអាវុធទំនើបៗផងដែរ ។

បន្ថែមពីនេះក្បួនដង្ហែក៏នឹងបង្ហាញយន្តហោះពិសេស Ilyushin Il-80 ដែលប្រធានាធិបតី និងមន្ត្រីផ្សេងទៀតចេញបញ្ជាក្នុងករណីមានអាសន្ន ដូចជាសង្រ្គាមនុយក្លេអ៊ែរជាដើម ។

អ្នកជំនាញនិយាយថា ការហោះហើរយន្តហោះនេះ នឹងមានគោលបំណងបង្ហាញរូបភាពនៃជម្លោះនុយក្លេអ៊ែរ ក៏ដូចជាការព្រមានដល់ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន ។

របាយ​ការណ៍​ខ្លះ​បាន​លើក​ឡើង​ថា រុស្ស៊ី​ក៏​អាច​នឹង​ធ្វើ​ពិធី​នៅ​ក្នុង​តំបន់​អ៊ុយក្រែន​ដែល​ខ្លួន​អះអាង​ថា​វាយដណ្ដើមបាន​ក្នុង​អំឡុង​ពេលសង្គ្រាមលុកលុយដែលអូសបន្លាយពេលជាង ២ ខែកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន បើកចំហចំពោះការចរចា តែ រុស្ស៊ី ត្រូវគោរពលក្ខខណ្ឌមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម