ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ជិតរកឃើញអ្នកស្នងតំណែងលោក Duterte ហើយ
ប្រទេសហ្វីលីពីនបានចាប់ផ្ដើមដំណើរការបោះឆ្នោតនៅថ្ងៃចន្ទនេះដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ខណៈរហូតមកដល់ពេលនេះកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos កំពុងក្លាយជាបេក្ខភាពឈានមុនក្នុងការឈ្នះឆ្នោត ។

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីនបានឲ្យដឹងថា ប្រជាជននៅក្នុងប្រទេសហ្វីលីពីន ៦៥.៧ លាននាក់បានចុះឈ្មោះបោះឆ្នោត ហើយ ១.៦៩ លាននាក់នឹងចូលរួមការបោះឆ្នោតនៅតាមស្ថានទូតហ្វីលីពីននៅឯក្រៅប្រទេស ខណៈការិយាល័យបោះឆ្នោតប្រហែល ៣៧,០០០ បានបើកទ្វារនៅម៉ោង ៦ ព្រឹក ហើយនឹងបិទទៅវិញនៅម៉ោង ៧ យប់ ហើយបន្ទាប់ពីនោះការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមភ្លាមៗ ។
សម្រាប់ការបោះឆ្នោតនេះដែរ បេក្ខជន ១០ រូបកំពុងប្រជែងគ្នាដើម្បីជំនួសតំណែងប្រធានាធិបតីលោក Rodrigo Duterte ដែលផុតអាណត្តិ ប៉ុន្តែតាមការស្ទង់មតិបង្ហាញថា អ្នកនាំមុខគឺលោក Ferdinand Marcos Jr. ដែលជាកូនប្រុសច្បងរបស់មេដឹកនាំផ្តាច់ការលោក Ferdinand Marcos ។

ការទទួលបានសំឡេងគាំទ្រនេះ ក៏ដោយសារតែអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតលោក Marcos Jr បានសន្យារក្សាគោលនយោបាយរបស់រដ្ឋបាលលោក Duterte ដូចជាការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្រ្កាបគ្រឿងញៀនខុសច្បាប់ជាដើម ។
ទន្ទឹមនោះលោក Marcos Jr បាននិងកំពុងគាំទ្រយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតក្មេងៗដែលកើតក្រោយរបបផ្តាច់ការរបស់ឪពុកលោក ក្រោយអះអាងតាមបណ្តាញសង្គមថា ឪពុករបស់លោកបានបង្កើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។

ចំណែកគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់លោក Marcos Jr នោះគឺអនុប្រធានាធិបតីដែលកំពុងកាន់អំណាចលោកស្រី Leni Robredo ខណៈការបោះឆ្នោតស្ទង់មតិចុងក្រោយបំផុតរបស់ Pulse Asia បានបង្ហាញថា លោក Marcos Jr ទទួលបានសំឡេង ៥៦ ភាគរយ លោកស្រី Leni Robredo ទទួលបានសំឡេងត្រឹម ២៤ ភាគរយប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ពិភពលោកកំពុងភ័យខ្លាចលោក ពូទីន ប្រកាសសង្គ្រាមក្នុង “ទិវាជ័យជម្នះ” ថ្ងៃនេះ

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?