ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនឲ្យពួកណាស៊ីចាប់កំណើតឡើងវិញដាច់ខាត បើអ្នកណាហ៊ាន ប្រឆាំងនឹងដឹងគ្នា
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងមិនអនុញ្ញាតឲ្យពួកណាស៊ីកើតឡើងជាថ្មីនោះទេ ហើយនឹងប្រឆាំងជាដាច់ខាតអ្នកណាហ៊ានចំអកដល់ទាហានដែលបានកម្ចាត់ពួកនេះ ។

លោក Antonov បាននិយាយក្នុងអំឡុងពេលសន្និសីទអនឡាញថា “កាតព្វកិច្ចដ៏សំខាន់របស់យើងគឺរក្សាការពិតអំពីជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ ហើយការព្យាយាមចំអកឲ្យកេរ្តិ៍ដំណែលវីរភាពរបស់បុព្វបុរសរបស់យើង ប្រាកដជានឹងជួបនូវការតស៊ូដ៏រឹងមាំ” ។
ទន្ទឹនោះការលើកឡើងនេះកើតឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយប្រមាថដល់ប្រជាជនរុស្ស៊ីចំពោះការប្រារព្ធ “ទិវាជ័យជម្នះ ៩ ឧសភា” ក្នុងប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីជាន់ខ្ពស់អាមេរិកវាយប្រហារដោយពាក្យសំដីលើ “ទិវាជ័យជម្នះ” ដែលជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ីដើម្បីរំឭកដល់ការបរាជ័យនៃពួកណាស៊ី និងការបញ្ចប់សង្គ្រាមលោកលើកទី ២ ។
ទន្ទឹមនោះកាលពីថ្ងៃសៅរ៍រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បាននិយាយដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងព្យាយាម “រៀបចំការចងចាំជាប្រវត្តិសាស្ត្រ” សម្រាប់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជាង ២ ខែកន្លងមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ពិភពលោកកំពុងភ័យខ្លាចលោក ពូទីន ប្រកាសសង្គ្រាមក្នុង “ទិវាជ័យជម្នះ” ថ្ងៃនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍