ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធយោធា នៅក្បែរ កោះតៃវ៉ាន់
កងទ័ពរំដោះប្រជាជនចិន ទើបតែនិយាយនៅថ្ងៃចន្ទទី០៩ខែឧសភានេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន បានធ្វើសមយុទ្ធមួយទៀតនៅជិតកោះតៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការប្រយុទ្ធរួម។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់ បានត្អូញត្អែរអំពីសកម្មភាពយោធាចិនជាញឹកញាប់នៅជិតខ្លួន ដែលភាគច្រើនប្រមូលផ្តុំនៅផ្នែកខាងត្បូង និងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះ ឬហៅកាត់ថា ADIZ។
កាលពីថ្ងៃសុក្រ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ ទៅព្រមានយន្តហោះចិនចំនួន១៨គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយបានរាយការណ៍ពីការលុកលុយបន្ថែមទៀតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ថ្វីបើយន្តហោះមានចំនួនតិចជាងមុនក៏ដោយ។

បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនលម្អិតថា កងទ័ពជើងទឹក និងទ័ពអាកាសបានធ្វើសមយុទ្ធចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនៅភាគខាងកើត និងភាគនិរតីកោះតៃវ៉ាន់ ដើម្បីសាកល្បងបន្ថែមទៀត និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ព និងអាវុធ។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ប្រទេសចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះប្រឆាំងនាវាមុជទឹក។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានការបាញ់ណាមួយត្រូវបានធ្វើឡើងនោះទេ ហើយយន្តហោះរបស់ចិនក៏មិនបានហោះហើរនៅក្នុងដែនអាកាសរបស់តៃវ៉ាន់ដែរ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្ន ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែន ព្រោះខ្លាចថា ចិនធ្វើរឿងស្រដៀងគ្នានេះ ថ្វីបើរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ មិនបានរាយការណ៍ពីសញ្ញាណាមួយដែលថានឹងកើតឡើងក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ