ព័ត៌មានអន្ដរជាតិ
ក្បួនព្យុហយាត្រា ទិវាជ័យជម្នះនៅរុស្ស៊ី ចាប់ផ្តើមហើយ
ក្បួនព្យុហយាត្រាយោធា ដើម្បីអបអរសាទរខួបលើកទី ៧៧ នៃជ័យជម្នះលើពួកណាស៊ី អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ កំពុងប្រព្រឹត្តទៅនៅទីលានក្រហមនៃទីក្រុងមូស្គូ។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីយោធាចំនួន ១១០០០នាក់ សព្វាវុធចំនួន១៣១ ព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះចំនួន ៧៧ គ្រឿង។
នៅឆ្នាំនេះ ក្បួនដង្ហែទិវាជ័យជម្នះត្រូវបានប្រារព្ធធ្វើឡើង ចំពេលរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន ជាមួយគោលដៅឲ្យអ៊ុយក្រែនគ្មានកងទ័ព និងលុបបំបាត់លទ្ធិណាស៊ីនិយម។

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ប្រជាជននៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានទទួលរងនូវអំពើប្រល័យពូជសាសន៍ដោយរបបទីក្រុង កៀវ ដែលត្រូវបានប្លន់ដោយអ្នកជាតិនិយម និងក្រុមទំនោរណាស៊ី បន្ទាប់ពីរដ្ឋប្រហារគាំទ្រដោយលោកខាងលិចក្នុងឆ្នាំ២០១៤។
គួរបញ្ជាក់ថា រុស្ស៊ីបានប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៩ឧសភា ខុសពីបណ្តាប្រទេសនៅអឺរ៉ុបភាគច្រើន ដែលប្រារព្ធពិធីបញ្ចប់សង្រ្គាមលោកលើកទីពីរនៅអឺរ៉ុបនៅថ្ងៃទី ៨ ឧសភា។

នេះគឺដោយសារតែការបញ្ចប់នៃសកម្មភាពប្រយុទ្ធទាំងអស់ ត្រូវបានប្រកាសនៅម៉ោង ២៣:០១នាទី ម៉ោងអឺរ៉ុបកណ្តាល ដែលនៅពីក្រោយល្វែងម៉ោងរបស់សហភាពសូវៀត៕







ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ហេតុអ្វីបានជាទិវាជ័យជម្នះ ៩ឧសភា មានសារសំខាន់សម្រាប់ រុស្ស៊ី?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ