ព័ត៌មានអន្ដរជាតិ
សល់មួយសប្តាហ៍ទៀតដល់ថ្ងៃបោះឆ្នោត បញ្ហាកូវីដគឺជាប្រធានបទក្តៅគគុករវាងលោក Trump និងលោក Biden
លោកប្រធានាធិបតី Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងមមាញឹកធ្វើយុទ្ធនាការឃោសនានៅសប្តាហ៍ចុងក្រោយមុនការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកាចូលមកដល់ខណៈការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណានិងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងចំណោមបុគ្គលិករបស់អនុប្រធានាធិបតីលោក Mike Pence បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក។
លោក Trump បានអះអាងពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះថ្វីបើក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាការឆ្លងប្រចាំថ្ងៃហើយលោក Penceបន្តធ្វើយុទ្ធនាការកាលពីថ្ងៃអាទិត្យបើទោះបីជាជំនួយការជិតស្និទ្ធបានធ្វើតេស្តវិជ្ជមានក៏ដោយ។

លោក Biden បានចោទប្រកាន់ប្រធានាធិបតីថា ចុះចាញ់រោគរាតត្បាតនេះដែលបានសម្លាប់មនុស្សប្រហែល២២៥,០០០នាក់នៅសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យពីគម្រោងបោះឆ្នោតអាមេរិកនៅសាកលវិទ្យាល័យ Florida បានឲ្យដឹងថា ខណៈថ្ងៃបោះឆ្នោតនៅសល់៨ថ្ងៃទៀត ពលរដ្ឋអាមេរិកជាង៥៩.១លាននាក់បានបោះឆ្នោតដោយផ្ទាល់ឬតាមអ៊ីម៉ែលរួចទៅហើយ។
នៅថ្ងៃចន្ទ (ថ្ងៃអង្គារនៅកម្ពុជា) លោក Trump នឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania ដែលជារដ្ឋដ៏សំខាន់ហើយនឹងថ្លែងនៅឯការជួបជុំក្នុងទីក្រុង Allentown, Lititz និង Martinsburg។ គាត់ក៏គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan, Pennsylvania និង Wisconsin នៅសប្តាហ៍នេះក៏ដូចជាធ្វើដំណើរទៅកាន់រដ្ឋ Nebraska, Arizona និង Nevada ផងដែរ។

លោក Biden ត្រូវបានគេរំពឹងថានឹងបន្តស្ថិតនៅក្នុងរដ្ឋកំណើតរបស់គាត់គឺ Delaware នៅថ្ងៃចន្ទ។ គាត់គ្រោងធ្វើដំណើរទៅ Georgia នៅថ្ងៃអង្គារដោយឈប់នៅ Atlanta និង Warm Springs ដែលជាទីប្រជុំជនមានប្រជាជនប្រហែល៤០០នាក់ដែលជាកន្លែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Franklin D. Roosevelt ទទួលមរណភាពក្នុងឆ្នាំ១៩៤៥។
ទោះបីជាការស្ទង់មតិបង្ហាញថាលោក Biden កំពុងមានពិន្ទុនាំមុខក៏ដោយ ក៏ប៉ុន្តែការប្រកួតប្រជែងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗដូចជា Florida និង Pennsylvania ដែលអាចសម្រេចលទ្ធផលគឺមានភាពតានតឹងយ៉ាងខ្លាំង។ លោក Biden នឹងអមដោយអតីតប្រធានាធិបតីលោក Barack Obama ក្នុងការបង្ហាញខ្លួននៅទីក្រុង Orlando នៃរដ្ឋ Florida នៅថ្ងៃអង្គារ។

សហរដ្ឋអាមេរិកបានរាយការណ៍ចំនួននៃករណីកូវីដថ្មីខ្ពស់បំផុតក្នុងរយៈពេល២ថ្ងៃកន្លងមកនេះដែលនេះបានផ្តល់ឱកាសល្អដល់យុទ្ធនាការរបស់លោក Biden ក្នុងការរំលឹកដល់អ្នកបោះឆ្នោតអំពីវិធីដែលលោក Trump និងសម្ព័ន្ធមិត្តរបស់លោកមើលស្រាលការណែនាំរបស់អ្នកជំនាញសុខភាពសាធារណៈឲ្យពាក់ម៉ាស់និងអនុវត្តវិធានការគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់