ព័ត៌មានអន្ដរជាតិ
នេះជាសុន្ទរកថារបស់លោក ពូទីន នៅទិវាជ័យជម្នះ ដែលពិភពលោកទន្ទឹងរង់ចាំ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្ទរកថា ទិវាជ័យជម្នះថា ប្រទេស រុស្ស៊ី បានទប់ទល់ទុកជាមុន នូវការលុកលុយដែលគ្រោងទុក នៅពេលខ្លួនចាប់ផ្តើមប្រតិបត្តិការពិសេស ដើម្បីភាពគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយម អ៊ុយក្រែន។

លោកពូទីន និយាយថា ការសម្រេចចិត្តបើកប្រតិបត្តិការនៅថ្ងៃទី ២៤ ខែកុម្ភៈ គឺជាជម្រើសត្រឹមត្រូវតែមួយគត់ក្នុងកាលៈទេសៈនេះ។
លោក ពូទីន បាននិយាយក្នុងសុន្ទរកថានៅឯក្បួនព្យុហយាត្រាទិវាជ័យជម្នះ ក្នុងទីក្រុងមូស្គូថា “យើងបានឃើញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានលាតត្រដាង, របៀបដែលទីប្រឹក្សាបរទេសរាប់រយនាក់បានចាប់ផ្តើមធ្វើការនៅទីនោះ, ដោយអាវុធទំនើបបំផុតត្រូវបានចែកចាយជាទៀងទាត់ពីបណ្តាប្រទេសណាតូ។ គ្រោះថ្នាក់កើនឡើងជារៀងរាល់ថ្ងៃ។ រុស្ស៊ី បានទប់ស្កាត់ជាមុនចំពោះការលុកលុយ។ នេះគឺជាការសម្រេចចិត្តទាំងបង្ខំ ទាន់ពេលវេលា និងត្រឹមត្រូវតែមួយគត់ ដែលធ្វើឡើងដោយប្រទេសខ្លាំង និងឯករាជ្យ”។

ប្រធានាធិបតីរុស្ស៊ីបន្តថា ប្រទេសណាតូ មិនស្តាប់សហព័ន្ធរុស្ស៊ីទេ ខណៈដែលពួកគេកំពុងរៀបចំការវាយប្រហារលើតំបន់ គ្រីមៀ។ ផែនការកំពុងរៀបចំ សម្រាប់ប្រតិបត្តិការដាក់ទណ្ឌកម្មមួយផ្សេងទៀតនៅក្នុងតំបន់ Donbass ដែលជាការលុកលុយទឹកដីប្រវត្តិសាស្ត្ររបស់យើង រួមទាំងនៅ គ្រីមៀ ផងដែរ។
យោងតាមលោក វ្ល៉ាឌីមៀ ពូទីន, ប្លុកណាតូ បានចាប់ផ្តើមការអភិវឌ្ឍន៍ផ្នែកយោធាយ៉ាងសកម្មនៅលើទឹកដីជាប់សហព័ន្ធរុស្ស៊ី។ នោះជាប្រព័ន្ធបង្កើតការគំរាមកំហែងដែលមិនអាចទទួលយកបានទាំងស្រុងចំពោះប្រទេសនេះ លើសពីនេះទៅទៀតគឺការគំរាមកំហែងដោយផ្ទាល់នៅព្រំដែនរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ក្បួនព្យុហយាត្រា ទិវាជ័យជម្នះរុស្ស៊ី ចាប់ផ្តើមហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត