ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក អនុម័តច្បាប់ កម្មវិធីអាវុធសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយ អ៊ុយក្រែន (មានវីដេអូ)
សហរដ្ឋអាមេរិក បាននាំយកកម្មវិធីសម័យសង្រ្គាមលោកលើកទីពីរត្រឡប់មកវិញ ដើម្បីជំរុញការផ្គត់ផ្គង់សព្វាវុធដល់ប្រទេស អ៊ុយក្រែន។

អង្គុយក្នុងការិយាល័យ Oval កាលពីថ្ងៃចន្ទទី០៩ខែឧសភា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការខ្ចី-ជួលដើម្បីការពារប្រជាធិបតេយ្យអ៊ុយក្រែនឆ្នាំ ២០២២ ឲ្យទៅជាច្បាប់ពេញលេញ។
ច្បាប់នេះផ្តល់ឲ្យលោក Biden នូវសិទ្ធិអំណាចក្នុងការខ្ចី ឬជួលឧបករណ៍ការពារដល់អ៊ុយក្រែន និងប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត ខណៈដែលការលុកលុយរបស់រុស្ស៊ីក្នុងតំបន់ នៅតែបន្ត។

លោក Biden បាននិយាយនៅពេលគាត់ចុះហត្ថលេខាលើច្បាប់នេះថា “វាសំខាន់ វាពិតជាសំខាន់” ។
កម្មវិធីខ្ចី-ជួលស្រដៀងគ្នានេះ ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៤១ ដើម្បីផ្តល់ជំនួយដ៏សំខាន់ដល់ប្រទេសសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធជាមួយពួកណាស៊ីអាល្លឺម៉ង់។

ប្រធានាធិបតី Franklin Roosevelt បាននិយាយនៅពេលនោះថា សហរដ្ឋអាមេរិកគួរតែធ្វើជា ឃ្លាំងអាវុធដ៏អស្ចារ្យនៃលទ្ធិប្រជាធិបតេយ្យដើម្បីកម្ចាត់ Adolf Hitler។
គួរបញ្ជាក់ថា ច្បាប់ផ្តល់ខ្ចី-ជួលការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែនឆ្នាំ ២០២២នេះ គឺជាកិច្ចការទ្វេបក្ស ដោយឆ្លងកាត់ព្រឹទ្ធសភាជាមួយការយល់ព្រមជាឯកច្ឆ័ន្ទ ក្នុងសំឡេងគាំទ្រ៤១៧៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ សភាអាមេរិក អនុម័តច្បាប់អាវុធ ដូចសម័យសង្គ្រាមលោកលើកទី២ សម្រាប់អ៊ុយក្រែន (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?