Connect with us

ព័ត៌មានអន្ដរជាតិ

លោក​​ ពូទីន​ ប្រាប់​​អ្នក​ជំនាញ​​ឲ្យ​​ធ្វើ​​ការ​​ពី​វិធី​​​​​ទូទាត់​​ប្រាក់​​ជា​មួយ​​​ប្រទេស​​មិត្ត​​​​និង​​អមិត្ត​

បានផុស

នៅ

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​បាន​បញ្ជាក់​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ការងារ​​​មួយ​ដើម្បី​ធ្វើ​ការ​លើ​របៀប​ទូទាត់​ប្រាក់​អន្តរជាតិ​ជា​មួយ​សម្ព័ន្ធ​មិត្ត ក្នុង​នោះ​មាន​ទាំង​លក្ខខណ្ឌ​​សម្រាប់​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ដែល​​ជា​អមិត្ត​ទៀត​ផង​។

កាល​ពី​ខែ​មីនា លោក ពូទីន បាន​​កំណត់​ថា ​រុស្ស៊ី ដែល​ជា​ប្រទេស​ផលិតឧស្ម័ន​ធម្មជាតិ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​តម្រូវ​ឲ្យ​ប្រទេស​ដែល​យក​រុស្ស៊ី​ជា​សត្រូវ​គឺ​​ត្រូវ​​តែ​បើក​គណនី​នៅ​ធនាគារ​ Gazprombank ​និង​ធ្វើ​ការ​ទូទាត់​ជា​ប្រាក់​អឺរ៉ូ ឬ​ដូល្លារ​ដើម្បី​ប្តូរ​ទៅ​ជា​ប្រាក់​រូបិ៍ល​រុស្ស៊ី។

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ប៉ូឡូញ និង​ប៊ុលហ្គារីបាន​បដិសេធ​ធ្វើ​តាម​ការ​កំណត់​របស់​រុស្ស៊ី ដូច្នេះ​ក្រុម​ហ៊ុន​ថាមពល​យក្ស​របស់​រុស្ស៊ី​គឺ Gazprom ​​បាន​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ថាមពល​ដល់​ប្រទេស​ទាំង​ពីរ​នេះ​កាល​ពី​ខែ​មុន។ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា វិធី​សាស្ត្រ​ដូច​គ្នា​នេះ​ដែរ​នឹង​កើត​មាន​ចំពោះ​នរណា​ដែល​មិន​ព្រម​ធ្វើ​ការ​ទូទាត់​តាម​វិធី​ថ្មី​ពោល​គឺ​បង់​ជា​ប្រាក់​រូបិយប័ណ្ណ​រុស្ស៊ី។

ក្រុម​ការងារ​​ដែល​លោក​ ពូទីន បញ្ជា​នឹង​ធ្វើ​ការ​ដោះ​ស្រាយលើ​«ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ ក្នុង​នោះ​មាន​ទាំងប្រាក់​រូបិ៍ល​រុស្ស៊ី​ជា​មួយ​​ដៃ​គូ​ពាណិជ្ជកម្ម​ពី​រដ្ឋ​បរទេស និង​ដែន​ដី​ដី រដ្ឋ ឬ​ប្រទេស​ដែល​មាន​សកម្មភាព​ជា​អមិត្ត​ជា​មួយ​រុស្ស៊ី។

ក្រុម​ការងារ​នឹង​ពិនិត្យ​មើល​លក្ខខណ្ឌ​ទូទាត់​ជា​ប្រាក់​រូបិ៍ល និង​រូបិយប័ណ្ណ​របស់​ប្រទេស​ផ្សេង​ៗ​ជា​ប្រទេស​មិត្ត​ដែល​មាន​ទាំង​ចិន និង​ឥណ្ឌា ទោះ​ជា​​ប្រទេស​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ។

ក្រុម​ការងារ​ដែល​នឹង​ដឹក​នាំ​ដោយ​ទី​ប្រឹក្សា​ប្រធានាធិបតី​ គឺ​លោក Maxim Oreshkin និង​មន្ត្រី​កំពូល​​មាន​ដូច​ទេសាភិបាល​ធនាគារ​កណ្តាល​រុស្ស៊ី លោក Elvira Nabiullina ក៏​ត្រូវ​បាន​ផ្តល់​ការងារ​ឲ្យ​ស្វែង​រក​វិធាន​ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពាក់​ព័ន្ធ​នឹង​ការ​បង្កក​ប្រាក់​បរទេស​ជិត​ពាក់​កណ្តាល​៦៤០​ប៊ីលាន​ដុល្លារ​អាមេរិក​របស់​រុស្ស៊ី។

ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​យ៉ាង​ច្រើន​ប្រឆាំង​នឹង​រុស្ស៊ី​ដោយ​សារ​ការ​បញ្ជូន​កម្លាំង​ទ័ព​ទៅ​វាយ​ប្រហារ​នៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​បាន​និយាយ​ថា​ជា​«ប្រតិបត្តិការ​យោធា​ពិសេស»​ដើម្បី​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នៅ​អ៊ុយក្រែន និង​លុប​បំបាត់​អ្វី​ដែល​ខ្លួន​ហៅ​ថា អ្នក​ជាតិ​និយម​ដ៏​គ្រោះ​ថ្នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១៧ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១៩ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម