ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ី ជួបហេតុការណ៍មិននឹកស្មាន នៅទីបញ្ចុះសព ប៉ូឡូញ (មានវីដេអូ)
បាតុករនៅប្រទេសប៉ូឡូញ បានជះថ្នាំពណ៌ក្រហម ដាក់ឯកអគ្គរដ្ឋទូតរុស្ស៊ី ជាការតវ៉ាប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន។
ឧប្បត្តិហេតុកាលពីថ្ងៃចន្ទទី០៩ខែឧសភា បានកើតឡើងនៅឯទីបញ្ចុះសព Warsaw ដែលឧទ្ទិសដល់ទាហានក្រហម ស្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

ឯកអគ្គរដ្ឋទូត Sergey Andreev បានទៅដល់ទីបញ្ចុះសពទាហានសូវៀត ដើម្បីដាក់កម្រងផ្កានៅទិវាជ័យជម្នះ ដែលជាការកត់សម្គាល់ បរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់កាលពី ៧៧ ឆ្នាំមុន។
នៅពេលគាត់ទៅដល់ទីនោះក្នុងរដ្ឋធានីប៉ូឡូញ លោក Andreev ជួបប្រទះសកម្មជនរាប់រយនាក់ដែលប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

វីដេអូ បានបង្ហាញពីថ្នាំលាបពណ៌ក្រហម ត្រូវបានគេជះពីខាងក្រោយលោក Andreev មុនពេលអ្នកតវ៉ាម្នាក់ដែលឈរក្បែរគាត់ ជះថ្នាំលាបបន្ថែមទៀតលើមុខរបស់គាត់។
បាតុករ បានរារាំងឯកអគ្គរដ្ឋទូត និងអ្នកដទៃទៀត មិនឲ្យដាក់កម្រងផ្កានៅទីបញ្ចុះសពនោះទេ។

ក្រុមបាតុករបានកាន់ទង់ជាតិអ៊ុយក្រែន ហើយស្រែកថា “ហ្វាស៊ីស” និង “ឃាតក” ខណៈ អ្នកខ្លះស្លៀកពាក់ស លាបពណ៌ក្រហម ដែលជានិមិត្តរូបនៃជនរងគ្រោះអ៊ុយក្រែន ក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
ប៉ូលិសបានទៅដល់កន្លែងកើតហេតុ ដើម្បីជួយឯកអគ្គរដ្ឋទូត និងសមាជិកដទៃទៀតនៃគណៈប្រតិភូរបស់គាត់ ឲ្យគេចខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ថាឲ្យ ពូទីន ចំៗ ក្រោយថ្លែងសុន្ទរកថាទិវាជ័យជម្នះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ