ព័ត៌មានអន្ដរជាតិ
ប្រទេសក្បែរខាង កម្ពុជា រកទិសដៅទិញប្រេងតម្លៃថោកពី រុស្ស៊ី (មានវីដេអូ)
ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធស្វែងរកការទិញប្រេងឥន្ធនៈក្នុងតម្លៃថោកពីប្រទេសរុស្ស៊ីដើម្បីឆ្លើយតបនឹងសំណើរបស់ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ស្តីពីគោលនយោបាយស្ថិរភាពតម្លៃប្រេងជាតិ ។

ក្រោយការពិភាក្សាពីទិសដៅនេះរួចហើយ លោកនាយករដ្ឋមន្ត្រី Phankham Viphavanh ក៏បានយល់ព្រមតាមសំណើពីក្រសួងពាក់ព័ន្ធទាំងនោះដើម្បីបង្រួមក្រុមហ៊ុននាំចូលប្រេងឥន្ធនៈមួយចំនួន និងក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវទៅជាអង្គភាពតែមួយសម្រាប់ការនាំចូល និងចែកចាយប្រេងឥន្ធនៈ ។
ក្រុមហ៊ុនថ្មីនេះនឹងព្យាយាមស្វែងរកប្រេងឥន្ធនៈដែលមានតម្លៃថោកពីប្រភពថ្មីៗ រួមទាំងប្រទេសរុស្ស៊ីផងដែរដើម្បីព្យាយាមកាត់បន្ថយការចំណាយលើការទិញដំបូង និងបន្ធូរបន្ថយបន្ទុកលើអ្នកលក់រាយជាដើម ។

ទន្ទឹមនោះលោកនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រសួងហិរញ្ញវត្ថុឲ្យសម្របសម្រួលជាមួយធនាគារនៃប្រទេសឡាវ និងវិស័យពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យមើលការគ្រប់គ្រងកាន់តែប្រសើរឡើងលើការផ្លាស់ប្តូររូបិយប័ណ្ណសម្រាប់ការទូទាត់ជាមួយប្រាក់រូបិ៍លរុស្ស៊ី ។
ចំណែកក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលត្រូវបានប្រគល់ភារកិច្ចធានាឲ្យបាននូវទុនបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់សម្រាប់ការនាំចូលប្រេងឥន្ធនៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មកដឹង ថេរវេលាដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ ៩ ឧសភា”

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ