ព័ត៌មានអន្ដរជាតិ
លោក Yoon ចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងថ្ងៃនេះនឹងប្រឈមបញ្ហាធំពីរ
ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង គឺ លោក Yoon Suk-yeol ត្រូវបានគេមើលឃើញថា នឹងប្រឈមបញ្ហាសំខាន់ធំ២នៅពេលលោកចូលកាន់តំណែងនាថ្ងៃអង្គារ៍ ទី១០ ខែឧសភា នេះគឺបញ្ហាជាមួយកូរ៉េខាងជើងដែលបានកំពុងធ្វើតេស្តអាវុធថ្មី និងអតិផរណាដែលគំរាមកំហែងដល់សេដ្ឋកិច្ចទើបងើបពីវិបត្តិកូវីដ-១៩។
លោក Yoon អាយុ៦១ឆ្នាំបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមីនា ក្រោយពេលលោកចូលប្រឡូកក្នុងនយោបាយរបស់គណបក្សអំណាចប្រជាជនអភិរក្សមិនដល់មួយឆ្នាំផង បន្ទាប់ពីធ្វើការជារដ្ឋអាជ្ញាអស់រយៈពេល២៦ឆ្នាំ។ លោកនឹងស្បថចូលកាន់តំណែងនាព្រឹកថ្ងៃអង្គារ៍នេះ នៅខាងមុខវិមានរដ្ឋសភា ក្នុងទីក្រុងសេអ៊ូល។

លោក Yoon បានឈ្នះការបោះឆ្នោតតាមរយៈគោលនយោបាយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបង្កើតវិស័យសេដ្ឋកិច្ចបន្ថែមទៀត ចំពេលសាធារណជនខកចិត្តចំពោះវិសមភាព និងតម្លៃផ្ទះសម្បែង ព្រមទាំងយ៉េនឌ័រ។
កាលពីខែមុន អតិផរណារបស់កូរ៉េខាងត្បូងបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង១៣ឆ្នាំចុងក្រោយនេះ ដោយសារការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលជំរុញឲ្យហក់ឡើងតម្លៃទំនិញ និងអត្រាការប្រាក់របស់ធនាគារកណ្តាលគំរាមកំហែងដល់ការរំពឹងទុកកំណើនសេដ្ឋកិច្ច។
លោក Yoon អាចស្វែងរកខ្លួនជាចំណុចកណ្តាលនៃចលនាអន្តរជាតិជុំវិញកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើកូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធទៀតក្នុងអាណត្តិ៥ឆ្នាំរបស់ខ្លួន ខណៈមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងសង្ស័យថា អាចនឹងមានការបាញ់សាកល្បងទៀត។
កូរ៉េខាងជើងបានដាក់ការសាកល្បងអាវុធជាចំណុចកំពូលនៃរបៀបវារៈរបស់ខ្លួននៅពេលកាលពីខែមីនាបានបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយធំបំផុតលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។
លោក Yoon បានប្តេជ្ញាពង្រឹងសមត្ថភាពរារាំងរបស់សម្ព័ន្ធមិត្តអាមេរិកដ៏រឹងមាំរបស់ខ្លួនដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ខណៈស្វែងរកការស្តារទំនាក់ទំនងជាមួយប្រទេសចិន។ បញ្ហាទាំងពីរទំនងជានឹងក្លាយជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកូរ៉េខាងត្បូងក្នុងខែនេះ។
ក្នុងពិធីចូលកាន់តំណែងនឹងរៀបចំនៅខាងមុខរដ្ឋសភា ដែលនឹងមានមនុស្សប្រមាណ៤០ ០០០ចូលរួម។ ភ្ញៀវបរទេស៣០០នាក់នឹងចូលរួម ក្នុងនោះមានអនុប្រធានាធិបតីចិន លោក Wang Qishan, រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងលោក Douglas Emhoff ដែលជាស្វាមីរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ