ព័ត៌មានអន្ដរជាតិ
ឃីកបុកស៊ីងកម្ពុជា៤រូបប្រកួតល្ងាចនេះដើម្បីឡើងវគ្គមេដាយមាស
កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា៤រូបនឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃអង្គារ៍ ទី១០ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលមានមេដាយមាស និងប្រាក់។

កីឡាករ ទូច រ៉ាឆាន់ (បឹត សង្ឃឹម) នឹងប្រកួតជាមួយកីឡាករម៉ាឡេស៊ី Seaw Wei Sheng វេលាម៉ោង៦:៣០នាទីល្ងាច សម្រាប់ការប្រកួតទម្ងន់៥៧គីឡូក្រាម។ រូបគេបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះពិន្ទុកីឡាករហ្វីលីពីន Esteban Jomar Balangui កាលពីវគ្គ១/៤ផ្តាច់ព្រ័ត្រ។
កីឡាករ លន់ បញ្ញា តទល់ជាមួយជើងខ្លាំងថៃ Rodnok Ophat ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមវេលាម៉ោង៧យប់។ កីឡាករកម្ពុជារូបនេះបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមិនបានប្រកួតក្នុងជុំដំបូងទេ ដោយសាររូបគេចាប់ឆ្នោតបានឈ្មោះនៅវគ្គខ្វែងនេះស្រាប់ ដូច្នេះនេះជាការប្រកួតលើកដំបូងរបស់ លន់ បញ្ញា។

កីឡាករ កាន់ ម៉េងហុង ត្រូវប្រកួតជាមួយកីឡាករម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman វេលាម៉ោង៨យប់ក្នុងទម្ងន់៥៤គីឡូក្រាម។ ម៉េងហុង បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីឈ្នះពិន្ទុកីឡាករឡាវ Khammaty Houmphanh កាលពីវគ្គ១/៤ផ្តាច់ព្រ័ត្រ។
កីឡាករ សាន រ៉ាគីម ត្រូវធ្វើការធ្ងន់យប់នេះដោយត្រូវជួបជើងខ្លាំងថៃ Santidongsakun Chaleamlap វេលាម៉ោង៨:៣០នាទីយប់ ក្នុងទម្ងន់៦៣គីឡូក្រាម។ ការបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រ៉ាគីម បានវ៉ៃឲ្យអាជ្ញាកណ្តាលបញ្ឈប់កីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ក្នុងទឹកទី២កាលពីវគ្គ១/៤ផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងលើទាំង៤នេះ អ្នកឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងមេដាយមាស ខណៈអ្នកចាញ់នឹងទទួលបានមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Cambodia 2023

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ