ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ពូទីន កំពុងគ្មានផ្លូវចេញពីសង្គ្រាម អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកមានការព្រួយបារម្ភចំពោះលោក វ្ល៉ាឌីមៀ ពូទីន ថាពេលនេះកំពុងគ្មានផ្លូវចេញពីសង្រ្គាមអ៊ុយក្រែន ។

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកានយោបាយនៅជាយក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ លោក បៃដិន បាននិយាយថា លោក ពូទីន គិតខុសចំពោះសង្គ្រាមលុកលុយលើអ៊ុយក្រែន ។ លោក ពូទីន គិតថាសង្គ្រាមនេះនឹងបំបែកបំបាក់អង្គការណាតូ និងសហភាពអឺរ៉ុប ។
លោក បៃដិន បញ្ជាក់ថា ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាច្រើនបែរជាប្រមូលផ្តុំគ្នាទៅខាងអ៊ុយក្រែន ហើយផ្ដល់ជំនួយសំខាន់ៗជាបន្តបន្ទាប់ទៅកាន់ទីក្រុងកៀវ ។

លោក បៃដិន បាននិយាយថា ពូទីន គឺជាមនុស្សចេះឈ្លាសវៃ គិតរហ័ស ប៉ុន្តែបញ្ហាដែលគាត់ព្រួយបារម្ភនៅពេលនេះគឺថា មេដឹកនាំរុស្ស៊ីរូបនេះមិនមានផ្លូវចេញពីអ៊ុយក្រែនទេ ហើយខ្ញុំកំពុងព្យាយាមរកឲ្យឃើញនូវអ្វីដែលយើងធ្វើអំពីរឿងនោះ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីការចាប់ផ្ដើមវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មកដឹង ថេរវេលាដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ ៩ ឧសភា”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ