ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប្រទេសអាស៊ានតែមួយគត់មិនមានករណីឆ្លងអូមីក្រុង ៣ ថ្ងៃជាប់គ្នា
រយៈពេល ៣ ថ្ងៃហើយដែលកម្ពុជាប្រកាសមិនមានករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុងទាំងក្នុងសហគមន៍ និងករណីនាំចូលពីបរទេស ហើយក៏ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានមិនបានរកឃើញករណីឆ្លងប្រចាំថ្ងៃថ្មី ។

នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជា វីរុសបំប្លែងខ្លួនអូមីក្រុង ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ។
ដោយឡែកប្រទេសផ្សេងទៀតនៅក្នុងតំបន់នៅតែកត់ត្រាករណីឆ្លងកូវីដ និងអូមីក្រុង ជាក់ស្ដែងនៅថ្ងៃអង្គារនេះប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦,២៣០ ករណី វៀតណាមមានអ្នកឆ្លង ២,១៧៥ ករណី ខណៈប្រទេសក្បែរខាងកម្ពុជាមួយទៀតគឺឡាវបានកត់ត្រាករណីឆ្លងថ្មីចំនួន ១១០ ករណីគិតត្រឹមថ្ងៃចន្ទ ។

ចំណែកប្រទេសម៉ាឡេស៊ីរកឃើញករណីឆ្លងថ្មីចំនួន ២,២៤៦ ករណី, ឥណ្ឌូណេស៊ី ២៥៤ ករណី, ហ្វីលីពីន ១៨២ ករណី, មីយ៉ាន់ម៉ា ៣ ករណី, សិង្ហបុរី ២,២៧១ ករណី និងព្រុយណេ ២៤៩ ករណី ។
សរុបមកថៃគឺជាប្រទេសក្នុងតំបន់អាស៊ានដែលមានករណីឆ្លងកូវីដប្រចាំថ្ងៃច្រើនជាងគេបំផុត ខណៈតាមពីក្រោយដោយប្រទេសសិង្ហបុរី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Worldometer
ចុចអាន ៖ ប្រទេសក្បែរខាង កម្ពុជា រកទិសដៅទិញប្រេងតម្លៃថោកពី រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ