Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុនអ៊ុន ផ្ញើសារបង្កប់ន័យជ្រៅទៅកាន់លោក ពូទីន ក្នុងទិវាជ័យជម្នះ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារមួយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីអបអរសាទរលោកក្នុង “ទិវាជ័យជម្នះ ៩ ឧសភា” របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនិយាយថា លោក គីម បានបង្ហាញពីសាមគ្គីភាពរបស់លោកទៅកាន់ប្រជាជនរុស្ស៊ីដែលបានលុបបំបាត់ការគំរាមកំហែងផ្នែកនយោបាយ និងយោធាដែលបង្កឡើងដោយកងកម្លាំងអរិភាពដើម្បីការពារសន្តិភាព និងសន្តិសុខនៃប្រទេសរបស់ពួកគេ ។

លោក គីម ជឿជាក់ថា ទំនាក់ទំនងមិត្តភាពជា “យុទ្ធសាស្ត្រ និងប្រពៃណី” រវាងកូរ៉េខាងជើង និងរុស្ស៊ីនឹងពង្រឹងក៏ដូចជាអភិវឌ្ឍស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរគ្រប់សម័យកាល ។

ទន្ទឹមនោះ សាររបស់លោក គីម ក៏ទំនងជាមានគោលបំណងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏ល្អរបស់ប្រទេសលោកជាមួយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ក៏ដូចជាអ្នកគាំទ្ររុស្ស៊ីក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន និងដាក់សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀតនៅក្នុងការតាមដាន ។

ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើង​ក៏កំពុង​ប្រកាន់យក​ជំហរ​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ប្រឆាំង​នឹង​អាមេរិកផងដែរ ដោយពេលនេះកំពុង​ពន្លឿន​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​កាំជ្រួចមីស៊ីល​របស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក បៃដិន ថា ពូទីន កំពុងគ្មានផ្លូវចេញពីសង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម