Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយក្រុងប៉េកាំង ធ្វើសមយុទ្ធ

បានផុស

នៅ

យោធាចិនបាននិយាយនៅថ្ងៃពុធទី១១ខែឧសភានេះថា ខ្លួនបានពិនិត្យ និងព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ខណៈបេសកកម្មនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីចិន ធ្វើសមយុទ្ធនៅជិតកោះនេះ។

This image has an empty alt attribute; its file name is Harpoon-anti-ship-missile-800x600-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក តែងតែសម្តែងឆាកល្ខោនបែបនេះ និងបង្កបញ្ហា, បញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់ ហើយបង្កើនភាពតានតឹងដោយចេតនានៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។

កងទ័ពចិនរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការញុះញង់ ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

This image has an empty alt attribute; its file name is ec29abc0a5b345a99c3eb5b1a95b79f54b736b8f-1024x576.jpg

ស្របពេលជាមួយគ្នានោះដែរ កងនាវាចរទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវានាំផ្លូវមីស៊ីល USS Port Royal បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមរយៈដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ កាលពីថ្ងៃអង្គារ ដែលជាបេសកកម្មតាមទម្លាប់លើកទីពីរ ក្នុងរយៈពេលពីរសប្តាហ៍។

យោងតាមកងទ័ពជើងទឹកអាមេរិក, ការធ្វើដំណើររបស់នាវា Port Royal ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិកហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

This image has an empty alt attribute; its file name is USS_Port_Royal_1-1024x657.jpg
នាវានាំផ្លូវមីស៊ីល USS Port Royal

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងអនុវត្តការធ្វើដំណើរបែបនេះប្រហែលមួយខែម្តង ធ្វើឲ្យចិនខឹងសម្បា ព្រោះចាត់ទុកទង្វើនេះថាជាសញ្ញានៃការគាំទ្រដល់កោះតៃវ៉ាន់។

សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធ ដោយធ្វើឲ្យទីក្រុងតៃប៉ិ ក្លាយជាប្រភពនៃភាពតានតឹងឥតឈប់ឈររវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ធ្វើសមយុទ្ធយោធា នៅក្បែរ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម