ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្តល់ជំនួយមនុស្សធម៌ជិត ១៩ ០០០ តោនទៅឲ្យ អ៊ុយក្រែន
ចាប់តាំងពីថ្ងៃទី២ខែមីនាមក ប្រទេសរុស្ស៊ីបានបញ្ជូនជំនួយមនុស្សធម៌ជិត ១៩ ០០០តោន ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពី ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev។

លោក Mizintsev ក៏ជាមេដឹកនាំនៅទីស្នាក់ការសម្របសម្រួលការឆ្លើយតបផ្នែកមនុស្សធម៌របស់រុស្ស៊ីផងដែរ។
លោកនិយាយថា “ចាប់ពីថ្ងៃទី២ខែមីនាឆ្នាំ២០២២មក សហព័ន្ធរុស្ស៊ីបានបញ្ជូនសម្ភារៈសំខាន់ៗ អាហារ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសរុបទម្ងន់ ១៨ ៧៩០ តោន ទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានលម្អិតជាងនេះនោះទេ។
គួររម្លឹកថា រុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារ ប្រឆាំងនឹងការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ប្រតិបត្តិការពិសេសដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន គឺមានគោលបំណងសម្រាប់ភាពគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយម។
យ៉ាងណាក្តី ទីក្រុងមូស្គូអះអាងថា ខ្លួនមិនមានគម្រោងកាន់កាប់ អ៊ុយក្រែនទេ ប៉ុន្តែប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនទី១ ទទួលមរណភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ