ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ យើងមិនមានអាវុធគ្រប់គ្រាន់ដើម្បីរំដោះទីក្រុង Mariupol ទេ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហើបថា ប្រទេសរបស់គាត់ មិនទាន់ទទួលបានអាវុធគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការឡោមព័ទ្ធទីក្រុង Mariupol និងរំដោះទីក្រុងនេះទេ។

គាត់បានប្រាប់សមាជិកសភា ម៉ាល់តា ថា អ្នកការពារអ៊ុយក្រែន នៅតែបន្តការតស៊ូរបស់ពួកគេក្នុងរោងចក្រ Azovstal។
លោក Zelenskyy បានបន្ថែមថា “យើងកំពុងប្រើឧបករណ៍ការទូតដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះពួកគេ ប៉ុន្តែរុស្ស៊ីមិនអនុញ្ញាតឲ្យមានជម្រើសណាមួយនោះទេ។ យើងបានស្នើឲ្យដៃគូរបស់យើង ផ្តល់អាវុធដើម្បីរំដោះទីក្រុង Mariupol និងជួយសង្គ្រោះទាំងជនស៊ីវិល និងយោធា ដែលជាប់នៅខាងក្នុងនោះ”។

ស្របពេលជាមួយគ្នានោះដែរ លោកបានបន្តអះអាងថា ទីក្រុង និងទីប្រជុំជននានារបស់អ៊ុយក្រែន ត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ២២៥០ គ្រាប់ក្នុងរយៈពេលពីរខែកន្លះ។
លោកបន្តថា “ការទម្លាក់គ្រាប់មិនឈប់ទេ ទម្លាក់ទាំងពេលថ្ងៃ និងពេលយប់”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ រុស្ស៊ី ផ្តល់ជំនួយមនុស្សធម៌ជិត ១៩ ០០០ តោនទៅឲ្យ អ៊ុយក្រែន

-
ចរាចរណ៍១២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់