Connect with us

ព័ត៌មានអន្ដរជាតិ

សាលា​មត្តេយ្យ ​ថៃ​ បង្ខំ​សិស្ស​ឲ្យ​ស្លៀក​ឯកសណ្ឋាន​យោធា កំពុងបង្ក​កំហឹងពីប្រជាជន

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ប្រភពព័ត៌មាន The Thaiger បានរាយការណ៍ថា ​សាលាមត្តេយ្យថៃមួយរងការរិះគន់តាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងចាស់ដៃ ចំពោះការបង្ខិតបង្ខំសិស្សឱ្យស្លៀកពាក់ឯកសណ្ឋានយោធា និងឯកសណ្ឋានផ្សេងទៀតរហូតដល់ ៤ឈុត។ ប្រភពបន្តថា សាលានេះជាសាលារដ្ឋ ដែលស្ថិតនៅភាគខាងលិចនៃខេត្ត Kanchanaburi។ មុនពេលចូលរៀនត្រីមាសថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែឧសភា ខាងមុខ សាលាបានជូនដំណឹងដល់ឪពុកម្តាយគ្រប់រូប ធ្វើយ៉ាងណាត្រូវទិញឯកសណ្ឋានថ្មីឱ្យខានតែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាមត្តេយ្យមួយនេះចង់ឱ្យកុមារអាយុពី ៤ ទៅ ៦ ឆ្នាំ ស្លៀកពាក់ឯកសណ្ឋាន ៤ ផ្សេងគ្នារួមមាន ១. ឯកសណ្ឋានសាលាធម្មតា នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ២. ឯកសណ្ឋានកីឡា នៅថ្ងៃពុធ ៣. ឯកសណ្ឋានទាហាន នៅថ្ងៃព្រហស្បតិ៍ និង ៤. ឯកសណ្ឋានអាស៊ាន នៅថ្ងៃសុក្រ។

សាលាបានបង្ហោះសេចក្តីប្រកាសអំពីការផ្លាស់ប្ដូរឯកសណ្ឋាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ខណៈមហាជនបង្ហាញការមិនពេញចិត្តចំពោះការចំណាយពាក់ព័ន្ធនឹងការទិញឯកសណ្ឋានថ្មីចំនួន ៤ ឈុត ជាពិសេសឈុតយោធាតែម្ដង។ ពួកគេបញ្ចេញមតិមិនយល់ស្រប ដោយ និយាយថា ពួកគេកំពុងរស់នៅប្រទេស ថៃ មិនមែនកូរ៉េខាងជើងទេ។

តាមពិតទៅ ការធ្វើឱ្យក្មេងៗចាប់អារម្មណ៍លើវិស័យយោធា មិនមែនជារឿងថ្មីទេ នៅក្នុងប្រទេសថៃ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទិវាកុមារអន្តរជាតិ ឪពុកម្តាយជាច្រើនតែងតែនាំកូនៗ ទៅចូលរួមកម្មវិធីយោធា និងកងទ័ពអាកាស ដើម្បីថតរូបនៅមុខរថក្រោះយោធា និងកាំភ្លើងធំ។ល។

ក្នុងនោះសកម្មភាពទិវាកុមារដែលទាក់ទងនឹងយោធាត្រូវបានទទួលយកជាប្រវត្តិសាស្ត្រ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ វាត្រូវបានចោទសួរដោយសកម្មជននយោបាយ។ ពួកគេបានរិះគន់ថា ទង្វើទាំងនេះជាការឃោសនាដើម្បីលើកទឹកចិត្តកុមារថៃឱ្យចូលបម្រើកងទ័ពនៅពេលពួកគេពេញវ័យ។

យ៉ាងណាមិញ ​សាលា​បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​ដោយ​និយាយ​ថា ​គោលបំណង​នៃការស្លៀកពាក់​ឯកសណ្ឋាន​យោធា​គឺតម្រូវ​សម្រាប់​សកម្មភាព​សាលា​មួយ​ដែល​មាន​ឈ្មោះ​ថា “កងទ័ព​ការពារ​ទឹកដី” ដែល​វាមាន​គោល​បំណង​លើក​កម្ពស់ទឹកចិត្ត​ស្នេហា​ជាតិ សាសនា និង​រាជានិយម៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូរ៉េខាងជើង ហាមមិនឲ្យស្រីៗស្លៀកខោខូវប៊យរឹបៗ និងលាបពណ៌សក់ អ្នកហ៊ានល្មើសនឹងខ្មាស់គេពេញប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៥ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម