ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្ហាញឈ្មោះប្រទេសអឺរ៉ុបចូលរួមមន្ទីរពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែន
ប្រទេសរុស្ស៊ីបានធ្វើការចោទប្រកាន់អំពីបណ្តាញដ៏ធំនៃមន្ទីរពិសោធន៍ជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកជាសម្ងាត់នៅប្រទេសអ៊ុយក្រែន ដែលបានលើកឡើងថា ប្រទេសរបស់អង្គការណាតូផ្សេងទៀតបានចូលរួមក្នុងការស្រាវជ្រាវគួរឲ្យសង្ស័យ។
លោកឧត្តមសេនីយ៍ Igor Kirillov ប្រធានកងកម្លាំងវិទ្យុសកម្ម កម្លាំងការពារគីមី និងជីវសាស្រ្តរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ក្រៅពីអាមេរិក ក៏មានអាល្លឺម៉ង់ និងប៉ូឡូញបានចូលរួមក្នុងកម្មវិធីស្រាវជ្រាវជីវសាស្ត្រនៅលើទឹកដីអ៊ុយក្រែន។

«មិនមែនមានតែអាមេរិកនោះទេ ប៉ុន្តែក៏មានប្រទេសជាសម្ព័ន្ធរបស់អង្គការណាតូមួយចំនួនបានកំពុងអនុវត្តគម្រោងជីវសាស្ត្រយោធានៅអ៊ុយក្រែន»។ លោកមានប្រសាសន៍ និងបន្តថា «មេដឹកនាំអាល្លឺម៉ង់បានចាប់ផ្តើមកម្មវិធីជីវសុវត្ថិភាពជាតិរបស់ខ្លួនដោយឯករាជ្យពីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៣។ ប្រទេសប្រហែល១២ រាប់ទាំងអ៊ុយក្រែន បានចូលរួមក្នុងកម្មវិធី»។
លោក Kirillov បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងវិទ្យាវិទ្យាសាស្ត្រឈានមុខរបស់អាល្លឺម៉ង់ដូចជា វិទ្យាស្ថាន Robert Koch និងវិទ្យាស្ថានមីក្រូជីវវិទ្យានៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (MGAF)។ លោកបន្តថា យោងតាមឯកសារដែលទីក្រុងមូស្គូទទួលបាន ឯកសារមានសំណាកសេរ៉ូមឈាមចំនួនប្រហែល ៣៥០០ពីមនុស្សរស់នៅក្នុងតំបន់២៥កន្លែងរបស់អ៊ុយក្រែនចាប់ពីឆ្នាំ២០១៦ដល់២០១៩។
លោកបន្តថា ប៉ូឡូញបានចូលរួមយ៉ាងសកម្មភាពក្នុងកម្មវិធីហ្នឹងដែរ។ ឯកសារបង្ហាញថា រដ្ឋាភិបាលទីក្រុង Warsaw បាន និងកំពុងផ្តល់មូលនិធិដល់សាកលវិទ្យាល័យវេជ្ជសាស្ត្រជាតិ នៅទីក្រុង Lvov ក្នុងប្រទេសអ៊ុយក្រែន។ សាខារបស់សាកលវិទ្យាល័យនេះ គឺ វិទ្យាស្ថានរោគរាតត្បាត និងអនាម័យ (IEH) បានចូលរួមក្នុងគម្រោងជីវសាស្ត្រយោធារបស់អាមេរិក។
លោកបានអះអាងថា លើសពីនេះទៀត វិទ្យាស្ថានពេទ្យសត្វប៉ូឡូញបានចូលរួមក្នុងការសិក្សាអំពីការគំរាមកំហែងមេរោគរាតត្បាត និងការរាលដាលនៃជំងឺឆ្កែឆ្គួតនៅអ៊ុយក្រែន។ «គួរឲ្យកត់សំគាល់ ការសិក្សាទាំងនោះត្រូវបានធ្វើរួមគ្នាជាមួយវិទ្យាស្ថានអាមេរិក Battelle ដែលជាអ្នកម៉ៅការសំខាន់មួយរបស់មន្ទីរបញ្ចកោណ»។
រុស្ស៊ីបានចាប់ផ្តើមផ្សព្វផ្សាយភស្តុតាងដែលខ្លួនទទួលបានអំពីបណ្តាញដ៏ធំទូលាយនៃមន្ទីរពិសោធជីវសាស្ត្រផ្តល់មូលនិធិដោយអាមេរិកទូទាំងប្រទេសអ៊ុយក្រែនមិនយូរប៉ុន្មាន បន្ទាប់ពីសង្គ្រាមរវាងក្រុងមូស្គូ និងកៀវបានផ្ទុះឡើងកាលពីខែកុម្ភៈ។ ទីតាំងសម្ងាត់ដែលត្រូវបានចោទប្រកាន់ថា កំពុងធ្វើការស្រាវជ្រាវ និងអាចអភិវឌ្ឍជាអាវុធជីវសាស្ត្រដ៏មានសក្តានុពល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត