ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា សង្គ្រាមលុកលុយរបស់រុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនអាចអូសបន្លាយពេលទៀត ព្រោះតែភាគីទាំងពីរសុទ្ធតែស្គាល់ច្បាស់អំពីតំបន់ប្រយុទ្ធ និងក៏ដោយសារតែរុស្ស៊ីពឹងផ្អែកខ្លាំងទៅលើការវាយប្រហាររយៈចម្ងាយឆ្ងាយ ។

មន្ត្រីរូបនេះបញ្ជាក់ថា មានការវិវត្តតិចណាស់ក្នុងការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីក៏អាចសម្រេចបាននូវគោលបំណងសំខាន់ណាមួយរបស់ខ្លួននៅរយៈពេលប្រហែល ២ សប្ដាហ៍ទៀតក៏ថាបាន ។
មន្ត្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា កងកម្លាំងដីគោករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas គឺ “មិនស៊ីសង្វាក់គ្នា” ហើយថាមពលប្រយុទ្ធរបស់ពួកគេភាគច្រើនហាក់ដូចជាផ្តោតទៅលើភាគខាងត្បូងនៃទីក្រុង Izyum ក៏ដូចជាតំបន់ភាគខាងកើតនៃទីក្រុង Kharkiv ជំនួសវិញ ។

មន្ត្រីរូបនេះបានបន្ថែមថា ចំណែកចាប់តាំងពីការលិចនៃនាវាចម្បាំង Moskva នៅសមុទ្រខ្មៅកាលពីខែមុនមក នាវារុស្ស៊ីបានរក្សាចម្ងាយឆ្ងាយពីសមុទ្រ Odesa ហើយអាមេរិកមើលឃើញការវាយប្រហារនៅតំបន់ផ្សេងក៏នៅមានកម្រិតនៅឡើយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកមានៗ អាមេរិក សម្រុកទិញលិខិតឆ្លងដែនមួយទៀតដើម្បីរស់នៅ ប្រទេសផ្សេង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា