Connect with us

ព័ត៌មានអន្ដរជាតិ

ទើប​​ឈ្នះ​​ឆ្នោត​ភ្លូកទឹក-ដី​ លោក​ Marcos​ បង្ហាញ​ផែន​ការ​​អាទិភាព​សម្រាប់​​​ហ្វីលីពីន

បានផុស

នៅ

លោក Ferdinand Marcos Jr បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​សារ​រួប​រួម​​ និង​បង្ហាញ​ផែន​ការអាទិភាព​​របស់​លោក​សម្រាប់​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក-ដី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សប្តាហ៍​នេះ។

លោក Marcos អាយុ​៦៤​ឆ្នាំ​បាន​​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា​ថា ៖«ខ្ញុំ​ត្រូវ​បាន​នាំ​ផ្លូវ​ដោយ​​មនុស្ស​៣១​លាន​នាក់​​នៅ​ក្នុង​ប្រទេស​របស់​យើង​ដើម្បី​បោះ​ឆ្នោត​ឲ្យ​​រួប​រួម»។ ថ្លែង​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​លោក​នៅ​ទី​ក្រុង Mandaluyong លោក Marcos ​បាន​​បង្ហាញ​​ផែន​ការ​មួយ​សម្រាប់​​ហ្វីលីពីន​នៅ​ពេលរដ្ឋបាល​របស់លោក​ចូល​កាន់​តំណែង។

លោក Ferdinand Marcos Jr
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាទិភាព​កំពូល​របស់​លោក​រាប់​បញ្ចូល​ទាំងវិធាន​ការ​ទប់​ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ និង​អ្វី​ដែល​លោក​បាន​ចាត់​ទុក​ជា​វិស័យ​សំខាន់។

«យើង​ខ្ញុំ​កំពុង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​មុន​គេ….។ វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ថាមពល កង្វះ​ការងារ ការ​អប់រំ និង​ផលិតកម្ម… វិស័យ​ទាំង​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ»។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន។

លោក Marcos ​ក៏​បាន​សន្យា​បន្ត​ធ្វើ​ការ​«សម្រាប់​រដ្ឋបាល​ដែល​ផ្តល់​សំឡេង​ដល់​អ្នក​រាល់​គ្នា​ដែល​ចង់​ជួយ» និង​បន្ថែម​ថា លោក​នឹង​ធ្វើ​ការ​ប្រកាស​ថែម​ទៀត​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

គិត​ត្រឹម​ម៉ោង​៧:៣២​នាទី​យប់ ថ្ងៃ​ពុធ លទ្ធផលផ្នែក​ខ្លះ និង​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា លោក Marcos ទទួល​បាន​​​ការ​​គាំទ្រ ៣១ ០៩១ ៤៨២ សំឡេង (ជាង​៣១​លាន) នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដែល​នាំ​មុខ​ដៃ​គូ​ប្រជែង​ដែល​​នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​ លោក Maria Leonor Robredo ​ទទួល​បាន​​ការ​គាំទ្រ​​ជាង​១៦​លាន​សំឡេង។

អំឡុង​ពេល​សុន្ទរកថា លោក Marcos ​បាន​ប្រកាស​ពី​ថា មិត្ត​រួម​​ការងារ​របស់​លោក​គឺ​លោក​ស្រី Sara Duterte ​បាន​យល់​ព្រម​ដឹក​នាំ​ក្រសួង​អប់រំ។

លោក Marcos ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos ដែល​ត្រូវ​បាន​គេ​ដឹង​ថា សម័យ​កាល​ផ្តាច់​ការ អំពើ​ពុក​រលួយ និង​រំលោភ​សិទ្ធិ​មនុស្ស។ ក្នុង​ឆ្នាំ​១៩៨៦ គ្រួសារ​របស់​លោក​បាន​ភៀស​ខ្លួន​ទៅ Hawaii សហរដ្ឋ​អាមេរិក បន្ទាប់​ពី​បដិវត្ត​អំណាច​ប្រជា​ជន​ផ្តួលរំលំ​របប​គ្រប់​គ្រង​រយៈ​ពេល​២០​ឆ្នាំ​របស់​លោក Marcos៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ២ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម