ព័ត៌មានអន្ដរជាតិ
ចិន មានកាដូពិសេសជូនប្រជាជនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ប្រទេសចិនកំពុងត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាជនចំនួន៥០លាននាក់មុនពេលចាប់ផ្តើមនៃរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅដើមឆ្នាំក្រោយនេះ។ នេះជាកាដូដ៏ធំមួយសម្រាប់ប្រជាជនដោយពួកគេនឹងអាចធ្វើដំណើរនិងជួបជុំគ្រួសារដោយមិនចាំបាច់ភ័យខ្លាច។

ក្រុមមន្រ្តីមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅទូទាំងប្រទេសត្រូវបានកោះហៅឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតាមទូរទស្សន៍មួយកាលពីថ្ងៃពុធដើម្បីត្រៀមសម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ក្រុមដែលមានអាទិភាពខ្ពស់។
ទីក្រុងប៉េកាំងគ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន១០០លានដូសដែលផលិតដោយក្រុមហ៊ុនចិន Sinopharm និង Sinovac។
យុទ្ធនាការនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឆាប់ៗប៉ុន្តែកាលបរិច្ឆេទដំណើរការអាចខុសគ្នានៅតាមខេត្តនីមួយៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីត្រូវបានគេប្រាប់ថា វ៉ាក់សាំងចំនួន៥០លានដូសដំបូងនឹងត្រូវរួចរាល់នៅត្រឹមថ្ងៃទី១៥ខែមករានិងលើកទី២នៅថ្ងៃទី៥ខែកុម្ភៈ។
យុទ្ធនាការទ្រង់ទ្រាយធំនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាកមួយសប្តាហ៍ប្រចាំឆ្នាំដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ខែកុម្ភៈ។

បុណ្យចូលឆ្នាំថ្មីគឺជារដូវដែលមានហានិភ័យខ្ពស់សម្រាប់ការរីករាលដាលនៃជំងឺឆ្លងនៅក្នុងប្រទេសចិន។ ក្នុងឆ្នាំ២០០៣ ជំងឺផ្លូវដង្ហើម Sars បានរីករាលដាលដល់ផ្នែកផ្សេងៗនៃប្រទេសនេះខណៈមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅផ្ទះសម្រាប់ថ្ងៃឈប់សម្រាក។
កាលពីឆ្នាំមុនអាជ្ញាធរបានបិទទីក្រុង អ៊ូហាន ភាគកណ្តាលប្រទេសចិនអំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់
ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់ចិន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស