Connect with us

ព័ត៌មានអន្ដរជាតិ

ចិន មានកាដូពិសេសជូនប្រជាជនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បានផុស

នៅ

ប្រទេសចិនកំពុងត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាជនចំនួន៥០លាននាក់មុនពេលចាប់ផ្តើមនៃរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅដើមឆ្នាំក្រោយនេះ។​ នេះជាកាដូដ៏ធំមួយសម្រាប់ប្រជាជនដោយពួកគេនឹងអាចធ្វើដំណើរនិងជួបជុំគ្រួសារដោយមិនចាំបាច់ភ័យខ្លាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅទូទាំងប្រទេសត្រូវបានកោះហៅឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតាមទូរទស្សន៍មួយកាលពីថ្ងៃពុធដើម្បីត្រៀមសម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ក្រុមដែលមានអាទិភាពខ្ពស់។

ទីក្រុងប៉េកាំងគ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន១០០លានដូសដែលផលិតដោយក្រុមហ៊ុនចិន Sinopharm និង Sinovac។

យុទ្ធនាការនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឆាប់ៗប៉ុន្តែកាលបរិច្ឆេទដំណើរការអាចខុសគ្នានៅតាមខេត្តនីមួយៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីត្រូវបានគេប្រាប់ថា វ៉ាក់សាំងចំនួន៥០លានដូសដំបូងនឹងត្រូវរួចរាល់នៅត្រឹមថ្ងៃទី១៥ខែមករានិងលើកទី២នៅថ្ងៃទី៥ខែកុម្ភៈ។

យុទ្ធនាការទ្រង់ទ្រាយធំនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាកមួយសប្តាហ៍ប្រចាំឆ្នាំដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ខែកុម្ភៈ។

បុណ្យចូលឆ្នាំថ្មីគឺជារដូវដែលមានហានិភ័យខ្ពស់សម្រាប់ការរីករាលដាលនៃជំងឺឆ្លងនៅក្នុងប្រទេសចិន។ ក្នុងឆ្នាំ២០០៣ ជំងឺផ្លូវដង្ហើម Sars បានរីករាលដាលដល់ផ្នែកផ្សេងៗនៃប្រទេសនេះខណៈមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅផ្ទះសម្រាប់ថ្ងៃឈប់សម្រាក។

កាលពីឆ្នាំមុនអាជ្ញាធរបានបិទទីក្រុង អ៊ូហាន ភាគកណ្តាលប្រទេសចិនអំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់​ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម