ព័ត៌មានអន្ដរជាតិ
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
ក្នុងរយៈពេលបុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយអំពីបញ្ហាសុខភាពមិនល្អរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

សារព័ត៌មានបរទេស ជាពិសេសនៅលោកខាងលិច បានចុះផ្សាយថា លោក ពូទីន មានជំងឺច្រើនមុខ រួមទាំងមហារីកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានរបស់ស្ថានទូតរុស្ស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ខែឧសភានេះ កម្ពុជាថ្មី បានធ្វើការសាកសួរថា៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានជំងឺ។ តើពេលនេះ លោកប្រធានាធិបតីមានសុខភាពយ៉ាងណាដែរ? ប្រសិនបើរបាយការណ៍ទាំងនោះមិនពិត តើអ្នកគិតថាវាគ្រាន់តែជាការបោកបញ្ឆោតពីប្រទេសផ្សេងទៀតដែលប្រឆាំងនឹងរុស្ស៊ី មែនទេ?

លោក Rafael Iangareev តំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានឆ្លើយថា៖ ដូចដែលអ្នកបានដឹងហើយថា កាសែតមួយចំនួននៅលោកខាងលិច ពួកគេកំពុងធ្វើការប៉ាន់ស្មានយ៉ាងសកម្មអំពីស្ថានភាពសុខភាពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយវាមិនមែនជាលើកទីមួយទេដែលយើងបានឃើញបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច មិនដែលបញ្ឈប់ការសន្និដ្ឋានបែបនេះទេ។ មិនមានអ្វីថ្មីឡើយ ចំពោះរឿងនេះ។

ខ្ញុំសូមជម្រាបថា អ្នកនាំពាក្យរបស់លោកប្រធានាធិបតី បានធ្វើអត្ថាធិប្បាយរួចទៅហើយលើការប៉ាន់ស្មានទាំងនេះ ហើយលោកបានលើកឡើងថា នោះគឺជាការប៉ាន់ស្មានអំពីវិទ្យាសាស្រ្តនៃបញ្ហាសុខភាពរបស់ប្រធានាធិបតីយើង វាគ្មានអ្វីក្រៅពីការប្រឌិតទេ វាមិនពិតឡើយ។
ខ្ញុំសូមជម្រាបទៀតថា ថ្មីៗនេះ លោកប្រធានាធិបតីក៏បាននិយាយជាមួយមេដឹកនាំបរទេសមួយចំនួន និងបានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ ដូច្នេះការសន្និដ្ឋានទាំងនេះគឺគ្មានមូលដ្ឋានទាំងស្រុង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ នាយករដ្ឋមន្ត្រីប៉ូឡូញ ថា Putin មានគ្រោះថ្នាក់ជាង Adolf Hitler និង Joseph Stalin ទៅទៀត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា