ព័ត៌មានអន្ដរជាតិ
បងប្អូនស្រី ២នាក់រៀបការច្រឡំកូនកំលោះគ្នា ព្រោះដាច់ភ្លើង
បងប្អូនស្រីពីរនាក់បានរៀបការខុសកូនកំលោះដោយចៃដន្យ ខណៈចរន្តអគ្គិសនីបានដាច់ពេលកំពុងរៀបចំពិធីមង្គលការរួមគ្នារបស់ពួកគេ។
ពិធីនេះបានកើតឡើងនៅក្នុងភូមិ Aslana ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា នៅពេលដែលចរន្តអគ្គិសនីបានដាច់ ហើយបង្កការរំខានដល់ដំណើរការរៀបចំពិធី។
ស្របពេលដែលភ្លើងកំពុងដាច់ លោកអាចារ្យបានបន្តធ្វើពិធីទាំងងងឹតស្លុប ដើម្បីបង្ការកុំឱ្យចលាចល ប៉ុន្តែចៃដន្យអី បែរជាច្រឡំគូស្នេហ៍គ្នាទៅវិញ ដោយសារកូនក្រមុំទាំងពីរនាក់ ស្លៀកពាក់ពណ៌ក្រហមនិងគ្របស្បៃមុខដូចគ្នា។
ភ្លាមៗនោះ កូនក្រមុំទាំងពីរមិនបានស្គាល់បុរសដែលខ្លួនកំពុងរៀបការជាមួយនោះទេ ទាល់តែពិធីចប់សព្វគ្រប់ ហើយភ្លើងតភ្ជាប់មកវិញ ទើបពួកគេដឹងថា រៀបការខុសគូ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ មហាសេដ្ឋីលេខ១លើលោក Elon សរសើរកម្មករចិនខុសពីកម្មករអាមេរិក
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក