Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ជាក់ករណីកូវីដដំបូងភ្លាម កូរ៉េខាងជើង ថា មនុស្ស៦នាក់ស្លាប់ និងជិត ២០ម៉ឺននាក់ធ្វើចត្តាឡីស័ក ដោយសារគ្រុនក្តៅ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រទី១៣ខែឧសភាថា មនុស្សចំនួន៦នាក់បានស្លាប់ ហើយជិត ២០០ ០០០នាក់ កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីការរីករាលដាលនៃគ្រុនក្តៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

This image has an empty alt attribute; its file name is 5047144_web1_AP22132040876591.jpg

ការអះអាង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសនេះ បានទទួលស្គាល់ជាលើកដំបូង នូវការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ ក្នុងមនុស្សដែលមិនបានចាក់វ៉ាក់សាំង។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃសុក្រនេះថា មនុស្សជាង ៣៥០ ០០០នាក់បានទទួលការព្យាបាលគ្រុនក្តៅដែលរីករាលដាលទូទាំងប្រទេសចាប់តាំងពីចុងខែមេសាមក ហើយមនុស្ស ១៦២ ២០០នាក់បានជាសះស្បើយ។

This image has an empty alt attribute; its file name is 4c682a3e03d5f2c8c48462220b7e2ae5-1024x682.jpg

សារព័ត៌មាននេះបន្តថា មនុស្សចំនួន ១៨៧ ៨០០ កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក សម្រាប់ការព្យាបាលបន្ទាប់ពីមនុស្ស ១៨ ០០០នាក់ ត្រូវបានរកឃើញ ចេញរោគសញ្ញាគ្រុនក្តៅ ត្រឹមមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថា តើមានប៉ុន្មានករណីជាជំងឺកូវីដ១៩ ហើយប្រទេសនេះទំនងជាខ្វះការផ្គត់ផ្គង់ការធ្វើតេស្ត។

This image has an empty alt attribute; its file name is 12virus-briefing-north-korea1-mediumSquareAt3X-v2-1024x1024.jpg

កូរ៉េខាងជើងនិយាយថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ដែលបានស្លាប់ ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគកូវីដបំប្លែងខ្លួនប្រភេទ​ អូមីក្រុង។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបិទខ្ទប់ទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្រោយទប់ស្កាត់បានរយៈពេលជាងពីរឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ គ្រាន់តែរកឃើញកូវីដករណីដំបូងភ្លាម លោក គីម ជុងអ៊ុន ប្រកាសបិទខ្ទប់ ទូទាំងប្រទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម