Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បង្ហាញព័ត៌មានថ្មី មានអ្នកឆ្លងកូវីដដល់ទៅ ជិត២ម៉ឺនករណី និងស្លាប់៨នាក់ (មានវីដេអូ)

បានផុស

នៅ

ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង, ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃសុក្រទី១៣ខែឧសភាថា មកទល់ពេលនេះ កូរ៉េខាងជើងបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ១៨ ០០០ ករណីនៅក្នុងប្រទេស ដោយមានមនុស្ស ៨ នាក់បានស្លាប់។

This image has an empty alt attribute; its file name is 8fd886833a9e449855da2f5199ec38d81fe71cc0-1652348463-03fddf29-960x640-1.jpg

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ពី​ករណី​ដំបូង​នៃ​ជំងឺរាតត្បាតនេះ នៅក្នុង​ប្រទេសខណៈមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពណ៌នាស្ថានភាពនេះថាជាគ្រាអាសន្នភ្លាមៗ ហើយបានប្រកាសបិទប្រទេសទាំងស្រុង។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ វីដេអូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ម៉ាស ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក្នុងកិច្ចប្រជុំជាមួយសមាជិកនៃការិយាល័យនយោបាយ។

This image has an empty alt attribute; its file name is 124705973_bf4bcee4-c365-4a85-86af-f523a9fe3698.jpg

មុននេះ លោក គីម និយាយថា ស្ថានការណ៍គ្រាអាសន្នបានកើតឡើងនៅកូរ៉េខាងជើង ដោយសារតែវីរុសបំប្លែងខ្លួន អូមីក្រុង ហើយលោកបានបញ្ជាឲ្យរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ធ្វើការកុំឲ្យមានកំហុស ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ ជាពិសេស​លោក​បាន​បញ្ជា​ឲ្យ​បិទ​ស្រុក និង​ក្រុង​នានា​ទូទាំង​ប្រទេស។

បន្ទាប់ពីមានព័ត៌មានលេចឡើងអំពីការផ្ទុះមេរោគកូវីដ១៩ នៅក្នុងរដ្ឋឯកោមួយនេះ, ប្រទេសចិន និងកូរ៉េខាងត្បូង បានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ ដល់ប្រទេសកូរ៉េខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ បញ្ជាក់ករណីកូវីដដំបូងភ្លាម កូរ៉េខាងជើង ថា មនុស្ស៦នាក់ស្លាប់ និងជិត ២០ម៉ឺននាក់ធ្វើចត្តាឡីស័ក ដោយសារគ្រុនក្តៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម