ព័ត៌មានអន្ដរជាតិ
ក្រុងមូស្គូ ព្រមានចាត់វិធានការ ព្រោះសមាជិភាពណាតូ របស់ហ្វាំងឡង់ គឺគំរាមកំហែងដល់សន្តិសុខរុស្ស៊ី ច្បាស់ៗ (មានវីដេអូ)
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែឧសភាថា សមាជិកភាពអង្គការណាតូ របស់ប្រទេសហ្វាំងឡង់ ច្បាស់ណាស់គឺគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ហើយទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការបន្ថែមទៀតដើម្បីធ្វើឲ្យ ស្ថានភាពមានតុល្យភាព។

ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីលោកស្រី Sanna Marin បាននិយាយថា ប្រទេសរបស់ពួកគេត្រូវតែស្នើសុំសមាជិកភាពណាតូ ដោយគ្មានការពន្យាពេល បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ធ្វើឲ្យប្រទេសនៅតំបន់ Scandinavian មួយនេះភ្ញាក់ផ្អើល។
រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ត្រូវបានគេរំពឹងថា នឹងប្រកាសការសម្រេចចិត្តជាផ្លូវការលើការប៉ុនប៉ងជាសមាជិកភាពណាតូ នៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “ការពង្រីកមួយទៀតរបស់អង្គការណាតូ មិនធ្វើឲ្យទ្វីបរបស់យើងកាន់តែមានស្ថិរភាព និងសុវត្ថិភាពនោះទេ។ ណាតូកំពុងសំដៅមករកយើង នោះហើយជាមូលហេតុដែលទាំងអស់នេះ នឹងធានាឲ្យមានការវិភាគជាពិសេស និងការបង្កើតវិធានការចាំបាច់ ដើម្បីធ្វើឲ្យស្ថានភាពមានតុល្យភាព និងធានាសុវត្ថិភាពរបស់យើង”។
លោក Peskov បានកត់សម្គាល់ថា “វិធានការពិតប្រាកដដែលរុស្ស៊ីធ្វើ គឺនឹងពឹងផ្អែកលើលក្ខណៈពិតប្រាកដនៃការពង្រីករបស់ណាតូ និងថាតើហេដ្ឋារចនាសម្ព័ន្ធយោធាបន្ថែម នឹងត្រូវបានដាក់នៅជិតព្រំដែនរុស្ស៊ីប៉ុនណា”។

ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្ត ចាត់វិធានការទៅវិញទៅមក, បច្ចេកទេសយោធា និងវិធានការផ្សេងទៀត ដើម្បីដោះស្រាយការគំរាមកំហែង ចំពោះសន្តិសុខជាតិរបស់ខ្លួន។
ក្រសួងនិយាយថា “ការចូលជាសមាជិកណាតូ របស់ហ្វាំងឡង់ នឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ហ្វាំងឡង់ និង គំរាមកំហែងដល់ ការរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អឺរ៉ុបខាងជើង”។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី បានរក្សាអព្យាក្រឹតភាពជាយូរមកហើយ ហើយបានស្វែងរកតួនាទីជាអន្តរការីរវាងទីក្រុងមូស្គូនិងលោកខាងលិច។
ប្រទេសនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការណាតូ បន្ទាប់ពីរុស្ស៊ី កាត់បញ្ចូលឧបទ្វីបគ្រីមៀ ជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Moscow Time
ចុចអាន៖ មេដឹកនាំហ្វាំងឡង់ ចេញមុខគាំទ្រឲ្យប្រទេសចូល ណាតូ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ