Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​​ខាង​​ជើង​​មាន​​​អ្នក​​ស្លាប់​​ដោយ​​កូវីដ​លើក​​ដំបូង ខណៈ​​​មនុស្ស​​ជាង​​៣​សែន​​នាក់​ក្តៅ​​ខ្លួន​

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​​លើក​ដំបូង​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង និង​មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​បង្ហាញ​រោគ​សញ្ញា​ក្តៅ​ខ្លួន។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​សុក្រ​ ទី​១៣ ខែ​ឧសភា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវ​ការ KCNA របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ថា មនុស្ស​ប្រហែល​ជា ១៨៧៨០០​នាក់​ត្រូវ​បាន​កំពុង​ព្យាបាល​នៅ​កន្លែង​ដាច់​ដោយ​ឡែក បន្ទាប់​ពី​កើត​មាន​អាការ​ក្តៅ​ខ្លួន​ដែល​កើត​ឡើង​ដោយ​មិន​​ដឹង​ប្រភព​មក​ពី​ណា​ដែល​រាល​ដាល​យ៉ាង​ខ្លាំង​ទូទាំង​ប្រទេស​ គិត​ចាប់​តតាំង​ពី​ចុង​ខែ​មេសា​មក។

មនុស្ស​ប្រហែល​ជា ៣៥០០០០​នាក់​បង្ហាញ​រោគ​សញ្ញា​ក្តៅ​ខ្លួន ក្នុង​នោះ​មាន​១៨០០០​នាក់​ដែល​បាន​បង្ហាញ​រោគ​សញ្ញា​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ KCNA បាន​ផ្សាយ និង​បន្ត​ថា ប្រហែល​ជា​១៦២២០០​នាក់បាន​កំពុង​ព្យាបាល ប៉ុន្តែ​​មិន​បង្ហាញ​ជាក់​លាក់​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ-១៩។

KCNA បាន​ផ្សាយ​ថា ហោច​ណាស់​មនុស្ស​៦​នាក់​​ដែល​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​បានស្លាប់​ ក្នុង​នោះ​មាន​ម្នាក់​​ត្រូវ​បាន​បញ្ជាក់​ពី​ការ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​រង Omicron។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​​ទៅ​កាន់​​មជ្ឈមណ្ឌល​ប្រឆាំង​វីរុស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ត្រួត​ពិនិត្យ​ពី​ស្ថានភាព និង​ឆ្លើយ​តប បន្ទាប់​ពី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ហើយ​បញ្ជា​​ឲ្យ​​ដាក់​បំរាម​បិទ​ខ្ទប់​ទូទាំង​ប្រទេស​​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ៣ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប

សន្តិសុខសង្គម២១ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍២៣ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម