Connect with us

ព័ត៌មានអន្ដរជាតិ

ជំនិតលោក Biden តេស្តវិជ្ជមានកូវីដ-១៩

បានផុស

នៅ

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកលោក Cedric Richmond ដែលជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមផ្ទេរអំណាចប្រធានាធិបតីបាននិយាយថា លោក Biden មិនត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Richmond ទេដោយផ្អែកលើគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។

លោក Richmond បានធ្វើដំណើរទៅរដ្ឋ Georgia ភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយលោក Biden សម្រាប់យុទ្ធនាការនានាកាលពីថ្ងៃអង្គារ។ អន្តរកម្មរបស់ពួកគេបានកើតឡើងនៅក្នុងបរិយាកាសបើកចំហ មានពាក់ម៉ាស់និងមានរយៈពេលសរុបតិចជាង១៥នាទីជាប់គ្នាដែលជាពេលវេលាកំណត់របស់ CDC សម្រាប់ទំនាក់ទំនងជិតស្និទ្ធ។

យោងតាមរបាយការណ៍ពីគេហទំព័រ The Hill បានឲ្យដឹងថា លោក Biden បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍ដែលត្រូវនឹងថ្ងៃសុក្រនៅកម្ពុជា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ លោក Biden នឹងចាក់វ៉ាក់សាំងកូវីដនៅដើមសប្តាហ៍ក្រោយ

ចុចអាន៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម