Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា ក្នុងខួបទំនាក់ទំនង ការទូតលើកទី ៦៦

បានផុស

នៅ

រហូតមកដល់ពេលនេះទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី ​និង​កម្ពុជា​បាន​ឈាន​​ដល់រយៈពេល ​៦៦​ ឆ្នាំ​ហើយ ដោយរុស្ស៊ីមានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ មិនថាជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច ឬប្រជាជនជាមួយប្រជាជននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គរដ្ឋទូតនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជាលោក Rafael Iangareev មានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពរុស្ស៊ី-កម្ពុជា កាន់តែរឹងមាំទៅតាមពេលវេលា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៦ ។

ចាប់តាំងពីពេលនោះមក សហភាពសូវៀតបានជួយព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលវិទ្យាសាស្ត្រ ការកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាការឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។

អគ្គរដ្ឋទូតនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជាលោក Rafael Iangareev

ទន្ទឹមនោះសហព័ន្ធរុស្ស៊ីក៏បានចូលរួមក្នុងបេសកកម្មអ៊ុនតាក់ក្នុងប្រទេស ហើយពួកគេប្តេជ្ញាបន្តការអភិវឌ្ឍន៍អន្តរកម្មក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាធ្វើការរួមគ្នាក្នុងស្ថាប័នអន្តរជាតិ និងវេទិកានានាផងដែរ ។

ជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅនៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ក៏ត្រូវបានគេឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ។ តួយ៉ាងនៅឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ហើយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងសូជី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន លើកទី ២០ ក្នុងឆ្នាំ ២០១៦ ។

កាលពីឆ្នាំមុន តាមរយៈក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលរង្វាន់លំដាប់មិត្តភាពសម្រាប់ការរួមចំណែកយ៉ាងសំខាន់របស់សម្ដេចក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងនោះក៏មាន​ដំណើរ​ទស្សនកិច្ច​របស់​លេខា​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី Nikolai Patrushev មក​ទីក្រុង​ភ្នំពេញផងដែរ​ក្នុង​ខែធ្នូ ឆ្នាំ ២០២១ ។

បើទោះជាកម្ពុជាបានបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏លោក Iangareev បានបញ្ជាក់សារជាថ្មីថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប៉ះពាល់នោះទេ ដោយសារពួកយើងគោរពការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជាប្រទេសអធិបតេយ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤២ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម