ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងផ្ដល់ប្រាក់ ១៥០ លានដុល្លារដល់អាស៊ាន
សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន ១៥០ លានដុល្លារដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខដែនសមុទ្រ និងវិធានការប្រឆាំងជំងឺកូវីដ ១៩ ជាដើម ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេល ២ ថ្ងៃនៅសេតវិមាន ។
ក្នុងកិច្ចប្រជុំនេះដែរ មេដឹកនាំទាំងអស់ក៏ទំនងជានឹងពិភាក្សាអំពីការចាប់ផ្តើមគម្រោងនៃគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ។

ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍ជឿថា លោក បៃដិន ចង់ប្រើប្រាស់កិច្ចប្រជុំកំពូល ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីបង្ហាញថាប្រទេសរបស់លោកមានការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ