ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អង់គ្លេស ថា ទំនាក់ទំនងល្អៗធ្លាប់មានជាមួយលោក Putin គ្មានថ្ងៃវិលទៅដូចដើមឡើយ
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងល្អៗធ្លាប់មានពីមុនមកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងគ្មានថ្ងៃវិលត្រឡប់ដូចដើមនោះទេ បន្ទាប់ពីសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ។

ក្នុងអំឡុងពេលសម្ភាសន៍តាមវិទ្យុ LBC និងត្រូវបានសួរថាតើលោក Putin អាចត្រូវបានស្វាគមន៍នៅលើឆាកពិភពលោកដែរឬទេ ប្រសិនបើគាត់ដឹងកំហុសនោះ លោក Johnson បាននិយាយថា “ការដឹងកំហុសរបស់លោក Putin នឹងពិបាកខ្លាំងណាស់ ។
លោក Johnson បញ្ជាក់ថា “ខ្ញុំមើលមិនឃើញសម្រាប់ជីវិតរបស់ខ្ញុំដែលអាចស្ដារទំនាក់ទំនងឡើងវិញជាមួយលោក Putin បាននោះទេ ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៤ ពិភពលោកបានប្រថុយនឹងការកើតឡើងម្តងទៀត នៅពេលដែលរុស្ស៊ីបញ្ចូលតំបន់គ្រីមៀ” ។

ជាចុងក្រោយលោក Johnson សង្កត់ធ្ងន់ថា “ប្រសិនបើជនជាតិអ៊ុយក្រែនធ្វើកិច្ចព្រមព្រៀងណាមួយជាមួយលោក Putin នោះវានឹងមានហានិភ័យ ។ ដូច្នេះចម្លើយយ៉ាងខ្លីគឺថា លោក Putin គ្មានថ្ងៃដឹងកំហុសនោះទេ ហើយចក្រភពអង់គ្លេសគឺដឹងច្បាស់ណាស់អំពីរឿងនោះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ