ព័ត៌មានអន្ដរជាតិ
លោក ពូទីន ត្រូវការទាហាន ៦០ម៉ឺននាក់ទៀត និងអាចបាញ់នុយក្លេអ៊ែរ ដើម្បីយកឈ្នះ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រូវបញ្ជូនទាហានចំនួន ៦០ម៉ឺននាក់បន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទទួលបានជ័យជម្នះ។ នេះបើតាមការអះអាងពីអតីតអគ្គមេបញ្ជាការរងនៃសម្ព័ន្ធមិត្តកំពូលនៅអឺរ៉ុបរបស់អង្គការ ណាតូ។

លោក James Everard ក៏បានព្រមានដែរថា លោក ពូទីន អាចងាកទៅរកអាវុធនុយក្លេអ៊ែរ ដើម្បីស្វែងរកជ័យជម្នះ ឲ្យបាន។
ខណៈពេលពិភាក្សាជាមួយ The Sun អំពីតម្រូវការរបស់លោកពូទីន ក្នុងការបង្កើនកម្លាំងរបស់គាត់, លោក James បានដកស្រង់សេចក្តីថ្លែងការណ៍លើ Telegram ពីក្រុម Wagner ដែលជាទាហានស៊ីឈ្នួលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋរុស្ស៊ី ដែលនិយាយថាទីក្រុងមូស្គូ ត្រូវការបញ្ជូនទាហានពី ៦០ម៉ឺន ទៅ ៨០ម៉ឺននាក់ទៀត សម្រាប់ជ័យជម្នះទាំងស្រុងលើអ៊ុយក្រែន។

បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិកកំពុងគាំទ្រអ៊ុយក្រែនជាមួយនឹងកញ្ចប់ថវិកា និងជំនួយយោធាក្នុងទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ, លោក James ក៏បានព្រមានដែរថា លោក ពូទីន អាចនឹងសម្លឹងទៅរកអាវុធនុយក្លេអ៊ែរ។
លោក James បានពន្យល់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ខុសពីចក្រភពអង់គ្លេស ដោយលោក ពូទីន មានទាំងអាវុធធុនតូច និងធំ។ អាចមានឱកាសដែលថា លោកពូទីននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរធុនតូច។

អតីតមេបញ្ជាការអង្គការណាតូរូបនេះក៏បាននិយាយផងដែរថា ប្រសិនបើលោក ពូទីន មិនទទួលបានជ័យជម្នះនៅអ៊ុយក្រែនឆាប់ៗនេះទេនោះ គាត់ប្រឈមមុខនឹងការបណ្តេញចេញពីតំណែងដោយមេទ័ពរបស់គាត់ ហើយអាចធ្វើឲ្យគាត់ត្រៀមខ្លួនក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក-រុស្ស៊ី និយាយគ្នាជាលើកដំបូង ចាប់តាំងក្រុង មូស្គូ លុកលុយអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ