ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្រកាសស្ថានភាពកូវីដ ថាជា “មហាគ្រោះមហន្តរាយ” ខណៈ ២ថ្ងៃ មានអ្នកស្លាប់២១នាក់
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃសៅរ៍ទី១៤ខែឧសភានេះថា ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីការស្លាប់ថ្មីចំនួន២១នាក់ ដោយសារជំងឺកូវីដ១៩ ខណៈមេដឹកនាំ គីម ជុងអ៊ុន បានហៅស្ថានភាពនេះថាជា “មហាគ្រោះមហន្តរាយ”។

ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រប្រឆាំងមេរោគនៅថ្ងៃសៅរ៍ លោកបានពណ៌នាការផ្ទុះឡើងនេះថាជាការរំខានជាប្រវត្តិសាស្ត្រ ហើយបានអំពាវនាវឲ្យមានការរួបរួមគ្នារវាងរដ្ឋាភិបាល និងប្រជាជន ដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ស្របពេលមនុស្ស ១៧៤ ៤០នាក់ទៀត ត្រូវបានគេរកឃើញជាមួយនឹងរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃសុក្រ ប្រទេសនេះកំពុងព្យាយាមពន្យឺតការរីករាលដាលនៃមេរោគក្នុងចំណោមប្រជាជនដែលមិនបានចាក់វ៉ាក់សាំង។

នៅថ្ងៃសៅរ៍ កូរ៉េខាងជើងនិយាយថា មនុស្សចំនួន២៧នាក់បានស្លាប់ ហើយ ៥២៤ ៤៤០នាក់ បានធ្លាក់ខ្លួនឈឺចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនក្តៅ ចាប់តាំងពីចុងខែមេសាមក។ ដោយឡែក មនុស្សចំនួន ២៨០ ៨១០នាក់ នៅតែធ្វើចត្តាឡីស័ក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ការធ្វើតេស្តសំណាកមេរោគ ដែលប្រមូលបានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពីមនុស្សដែលមានអាការគ្រុនក្តៅក្នុងរដ្ឋធានីព្យុងយ៉ាង បានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បង្ហាញព័ត៌មានថ្មី មានអ្នកឆ្លងកូវីដដល់ទៅ ជិត២ម៉ឺនករណី និងស្លាប់៨នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ