Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់

បានផុស

នៅ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា វាមិនអាចទៅរួចសម្រាប់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងការគាំទ្រស៊ុយអែត និងហ្វាំងឡង់ ឲ្យចូលរួមក្នុងសម្ព័ន្ធភាពយោធាឆ្លងមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

This image has an empty alt attribute; its file name is 186447-1024x721.jpg
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រទី១៣ខែឧសភា លោក Erdogan បាននិយាយថា ប្រទេសតួកគី ដែលជាផ្នែកមួយនៃអង្គការណាតូរួចទៅហើយនោះ មិនមានទស្សនៈវិជ្ជមាន លើទង្វើរបស់ប្រទេស Scandinavian ទាំង២ ក្នុងការស្វែងរកសមាជិកភាពទេ ដោយលោកចោទប្រកាន់ពួកគេថាជា “ផ្ទះសំណាក់សម្រាប់អង្គការភេរវករ”។

គាត់បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា “ស៊ុយអែត និងហ្វាំងឡង់ ជាសមាជិកសភានៅក្នុងប្រទេសមួយចំនួន។ វាមិនអាចទៅរួចទេ សម្រាប់ពួកយើងក្នុងការគាំទ្ររឿងនេះ”។

This image has an empty alt attribute; its file name is nato-1-1024x614.jpg

តួកគី បានរិះគន់ស៊ុយអែត និងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត ចំពោះការពាក់ព័ន្ធជាអង្គការនានា ដែលទីក្រុងអង់ការ៉ាចាត់ទុកជា “ពួកភេរវករ” រួមទាំងគណបក្សពលករឃើដ (PKK) និងអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) រួមទាំងអ្នកទាំងឡាយណាដែលមានជំនឿលើ អ្នកប្រាជ្ញមូស្លីម Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផងដែរ។

This image has an empty alt attribute; its file name is shutterstock_2150482253-800x432-1.jpg

ទីក្រុងអង់ការ៉ា និយាយថា អ្នកមានជំនឿលើលោក Gulen បានអនុវត្តការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ទោះលោក Gulen និងអ្នកគាំទ្ររបស់គាត់ បដិសេធការចោទប្រកាន់នេះក៏ដោយ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់គាត់ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា បាននិយាយថា ប្រទេសនេះត្រូវតែដាក់ពាក្យសុំចូលរួមជាមួយសម្ព័ន្ធភាពណាតូ ដោយគ្មានការពន្យាពេល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អង់គ្លេស ហ្វាំងឡង់ និងស៊ុយអែត ចុះកិច្ចព្រមព្រៀងសន្តិសុខជួយគ្នា បើប្រទេសណារងការវាយប្រហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម