Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសផ្តាច់ភ្លើង មិនឲ្យ ហ្វាំងឡង់ ប្រើ

បានផុស

នៅ

យោងតាមក្រុមហ៊ុនផ្គត់ផ្គង់ RAO Nordic បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសហ្វាំងឡង់ ចាប់ពីព្រឹកថ្ងៃសៅរ៍ទី១៤ខែឧសភា នេះទៅ។

This image has an empty alt attribute; its file name is matthew-henry-yETqkLnhsUI-unsplash-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Inter RAO បាននិយាយថា ខ្លួនត្រូវបង្ខំចិត្តផ្តាច់ភ្លើងចាប់ពីថ្ងៃទី ១៤ខែឧសភាទៅ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ក្រុមហ៊ុន RAO Nordic មិនអាចទូទាត់ថ្លៃអគ្គិសនីដែលនាំចូលពីប្រទេសរុស្ស៊ីបានទេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្តាញអគ្គិសនីរបស់ហ្វាំងឡង់ បានអះអាងថា “គ្មានការប៉ះពាល់ចំពោះការប្រើប្រាស់អគ្គិសនី ក្នុងប្រទេសហ្វាំងឡង់នោះទេ”។

This image has an empty alt attribute; its file name is 124731028_gettyimages-836115808.jpg

គួរបញ្ជាក់ថា ថាមពលចេញពីប្រទេសរុស្ស៊ី រួមចំណែកប្រហែល ១០% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសហ្វាំងឡង់។

ការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីហ្វាំងឡង់បញ្ជាក់ថា ខ្លួននឹងដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូ ដែលជាការសម្រេចចិត្តមួយត្រូវបានជំទាស់ដោយរដ្ឋជាសមាជិកតួកគី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម