Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​អាច​​ផ្អាក​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ទៅ ​អ៊ុយក្រែន

បានផុស

នៅ

មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវកាត់ផ្តាច់ យ៉ាងហោចណាស់ក៏ជាបណ្ដោះអាសន្នដែរ លុះត្រាតែសភាអនុម័តឆាប់រហ័សនូវកញ្ចប់ចំណាយថ្មីក្នុងទំហំទឹកប្រាក់ជិត៤០ពាន់លានដុល្លារ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី។

This image has an empty alt attribute; its file name is 000_327R66Q-1024x538.webp

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី១៣ខែឧសភាថា “បើគ្មានចំណាត់ការបន្ថែមទេនោះ ថ្ងៃទី ១៩ខែឧសភា គឺជាថ្ងៃដែលយើងចាប់ផ្តើម​ លែងមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូលទៀតហើយ។ ត្រឹមថ្ងៃទី១៩ខែឧសភា វានឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយដោយមិនមានការរំខាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby និយាយថា ការដឹកជញ្ជូនអាវុធទៅកាន់ទីក្រុង កៀវ នឹងមិនបញ្ឈប់ភ្លាមៗនៅថ្ងៃទី២០ខែឧសភាទេ ទោះគ្មានមូលនិធិថ្មីក៏ដោយ ពីព្រោះយើងនឹងនៅតែមានការផ្គត់ផ្គង់មួយចំនួននៅក្នុងកញ្ចប់បម្រុងប្រហែល ១០០ លានដុល្លារ ដែលមន្ទីរបញ្ចកោណ នៅសល់សម្រាប់ជំនួយអ៊ុយក្រែន។

This image has an empty alt attribute; its file name is np_file_141329-1024x683.jpeg

ប៉ុន្តែលោកបានបន្ថែមថា ដោយសារការបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងប្រភពទំនិញថ្មី មន្ទីរបញ្ចកោណត្រូវប្រឈមមុខនឹង រយៈពេលរង់ចាំ ក្នុងការអនុម័តមូលនិធិថ្មី។

គួរបញ្ជាក់ថា កញ្ចប់ជំនួយអ៊ុយក្រែនចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតម្លៃ ៣៩.៨ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយសភាកាលពីយប់ថ្ងៃអង្គារ ប៉ុន្តែព្រឹទ្ធសភាមិនបានផ្តល់ការយល់ព្រមចំពោះសំណើនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៥ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤១ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម