ព័ត៌មានអន្ដរជាតិ
អ្នកការទូត រុស្ស៊ី ប្រចាំនៅ អាមេរិក រងការគំរាមសម្លាប់
ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សំដីឯកអគ្គរដ្ឋទូតប្រចាំទីក្រុង Washington DC ដោយបាននិយាយថា អ្នកការទូតរុស្ស៊ី នៅទីក្រុងវ៉ាស៊ីនតោន កំពុងរងការគំរាមកំហែងដោយអំពើហិង្សាគំរាមសម្លាប់ ហើយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កំពុងព្យាយាមទាក់ទងជាមួយពួកគេ។

លោក Anatoly Antonov បានប្រាប់ទូរទស្សន៍រុស្ស៊ីថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ កិច្ចប្រជុំទល់មុខជាមួយមន្ត្រីអាមេរិកបានឈប់ ប៉ុន្តែស្ថានទូតបានក្លាយទៅជា “បន្ទាយដែលឡោមព័ទ្ធ” ។
សារព័ត៌មាន Tass បានដកស្រង់សម្តីលោកថា “ជាមូលដ្ឋាន ស្ថានទូតរបស់យើងកំពុងប្រតិបត្តិការក្នុងបរិយាកាសអរិភាព។ បុគ្គលិកស្ថានទូត កំពុងទទួលបានការគំរាមកំហែង រួមទាំងការគំរាមកំហែងនៃអំពើហិង្សាលើរាងកាយ” ។
យ៉ាងណាមិញ ភ្នាក់ងារមកពីសេវាសន្តិសុខរបស់សហរដ្ឋអាមេរិក កំពុងព្យួរនៅខាងក្រៅស្ថានទូតរុស្ស៊ី ដោយផ្តល់លេខទូរស័ព្ទ CIA និង FBI ដែលអាចហៅបាន ដើម្បីបង្កើតទំនាក់ទំនង ។

ទន្ទឹមនោះ CIA, FBI, ការិយាល័យនាយកស៊ើបការណ៍ជាតិ និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះការប៉ុនប៉ងនៃអំពើហិង្សានេះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ប្រកាសផ្តាច់ភ្លើង មិនឲ្យ ហ្វាំងឡង់ ប្រើ
ចុចអាន៖នាយករដ្ឋមន្ត្រី អង់គ្លេស ថា ទំនាក់ទំនងល្អៗធ្លាប់មានជាមួយលោក Putin គ្មានថ្ងៃវិលទៅដូចដើមឡើយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ