ព័ត៌មានអន្ដរជាតិ
ប្រទេសមហាសេដ្ឋីអារ៉ាប់រួម រើសបានប្រធានាធិបតីថ្មី
រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម បាននិយាយថា ព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi ត្រូវបានជ្រើសរើស ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។

រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ថា Sheikh Mohamed bin Zayed Al Nahyan នឹងស្នងតំណែងអតីតប្រធានាធិបតី Sheikh Khalifa bin Zayed Al Nahyan ដែលជាប្អូនប្រុសបង្កើតរបស់លោក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាមួយដែលមានអ្នកគ្រប់គ្រងនៃប្រទេសអេមីរ៉ាត បន្ទាប់ពីការស្លាប់របស់ Sheikh Khalifa កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតថ្មីមានអាយុ៦១ឆ្នាំ ឪពុករបស់លោកគឺ Sheikh Zayed bin Sultan Al Nahyan បានបង្កើតសហព័ន្ធ UAE និងបានបម្រើការជាប្រធានាធិបតីដំបូងរបស់ខ្លួន រហូតដល់លោកបានទទួលមរណភាពនៅឆ្នាំ២០០៤។

មេដឹកនាំថ្មីរូបនេះ ត្រូវបានគេស្គាល់ថាជា “MbZ” បានតែងតាំងជាព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi ក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Sheikh Khalifa ក្លាយជាប្រធានាធិបតីទីពីររបស់ UAE ។ ចាប់តាំងពីពេលនោះមក Sheikh Khalifa កម្របង្ហាញមុខជាសាធារណៈ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល Sheikh Mohamed បានគ្រប់គ្រងគោលនយោបាយជាតិ និងការទូតរបស់ UAE ក្នុងនាមជាមេដឹកនាំជាក់ស្ដែង។
ព្រះអង្គបានសាងទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតជិតខាង។ ប្រទេសទាំងពីរ បានសម្របសម្រួលក្នុងការបង្កើនអន្តរាគមន៍យោធានៅយេម៉ែន និងផ្តាច់ទំនាក់ទំនងជាមួយកាតា។

ឥឡូវនេះ ក្រុមអ្នកសង្កេតការណ៍កំពុងមើលថា តើមេដឹកនាំថ្មីនឹងឆ្លើយតបយ៉ាងណាចំពោះវិបត្តិអ៊ុយក្រែន ហើយដោះស្រាយជាមួយប្រទេសដែលប្រើប្រាស់ប្រេង ចំពេលតម្លៃប្រេងឆៅកើនឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អ្នកការទូត រុស្ស៊ី ប្រចាំនៅ អាមេរិក រងការគំរាមសម្លាប់
ចុចអាន៖លោក ពូទីន ព្រមាន ហ្វាំងឡង់ ថា ការចូលណាតូ គឺជាកំហុសដ៏ធំមួយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ