ព័ត៌មានអន្ដរជាតិ
បាញ់រះក្នុងផ្សារទំនើបនៅ ញូវយ៉ក ស្លាប់ ១០ នាក់
ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងនៅ Buffalo ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១០ នាក់ និងរបួស ៣ នាក់។

ប៉ូលិសបាននិយាយថា បុរសអាយុ ១៨ ឆ្នាំម្នាក់ បានបាញ់ប្រហារមនុស្ស ៤ នាក់នៅចំណតរថយន្ត បន្ទាប់មកជនសង្ស័យ បានចូលក្នុងហាង ហើយចាប់ផ្ដើមបាញ់ទៅលើមនុស្ស ៩នាក់ រួមទាំងស្មៀន និងអ្នកលក់ដូរផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប៉ូលិសក៏បាននិយាយថា ខ្មាន់កាំភ្លើងកំពុងផ្សាយបន្តផ្ទាល់ការបាញ់ប្រហារនេះ តាមរយៈកាមេរ៉ាដែលជាប់នឹងខ្លួនរបស់គាត់។

សាក្សីម្នាក់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា មានអ្នកដើរទិញឥវ៉ាន់ជាច្រើន នៅក្នុងហាង នៅពេលមានការបាញ់ប្រហារ ហើយជនសង្ស័យស្លៀកសំលៀកបំពាក់បែបយោធា។

ប៉ូលិសនិយាយថា ការបាញ់ប្រហារនេះ អាចបណ្តាលមកពីការរើសអើងពូជសាសន៍ ហើយនឹងត្រូវបានស៊ើបអង្កេតថាជាឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលអាចកើតមាន។ យ៉ាងណាមិញ ផ្សារទំនើបនេះមានទីតាំងនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រភាគខាងជើងនៃទីប្រជុំជន Buffalo ហើយត្រូវបានហ៊ុំព័ទ្ធដោយអគារលំ នៅឋាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ