ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អឺរ៉ុបនឹងលែងពឹងលើថាមពល រុស្ស៊ី ទៀតហើយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ពេលវេលានៃការពឹងផ្អែករបស់អឺរ៉ុបលើធនធានថាមពលរបស់រុស្ស៊ីនឹងដល់ទីបញ្ចប់ហើយ ។

ទន្ទឹមនោះ លោក Zelensky ក៏បានចង្អុលបង្ហាញម្តងទៀតអំពីការពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ជាពិសេសសម្រាប់បណ្តាប្រទេសអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងពីទីក្រុងមូស្គូ ។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់គាត់ថា “ឥឡូវនេះអាទិភាពគឺការហាមប្រាមប្រេងពីរុស្ស៊ី ។ មិនថាទីក្រុងមូស្គូព្យាយាមយ៉ាងណាដើម្បីបង្អាក់ការសម្រេចចិត្តនេះនោះទេ ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរបស់រុស្ស៊ីនឹងដល់ទីបញ្ចប់ហើយ” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបតិ្តការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក ឈប់ថ្កោលទោស អ៊ីស្រាអែល ចំពោះការបាញ់សម្លាប់អ្នកកាសែត Al Jazeera

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ