Connect with us

ព័ត៌មានអន្ដរជាតិ

សៀង​ហៃ​​ដាក់​​គោល​​ដៅ​​កម្ចាត់​​កូវីដ​​ត្រឹម​​ថ្ងៃ​​ទី​​១ ​មិថុនា​ ការ​​រស់​​នៅ​​ប្រក្រតី​​វិញ 

បានផុស

នៅ

នៅថ្ងៃចន្ទ ទី១៦ ខែឧសភានេះ ទីក្រុងសៀងហៃរបស់ប្រទេសចិនបានដាក់ផែនការនាំយក​នូវ​ជីវិតរស់នៅប្រកបដោយប្រក្រតីវិញចាប់ពីថ្ងៃទី១ ខែមិថុនា និងបញ្ឈប់ការបិទខ្ទប់ដ៏ឈឺចាប់ដែលមានរយៈពេលជាង៦សប្តាហ៍ហើយ ព្រមទាំងរួមចំណែក​លើក​កម្ពស់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតារាងពេលវេលាច្បាស់លាស់ លោកស្រី Zong Ming អភិបាលរងក្រុងសៀងហៃ បាននិយាយថា ការបើកឡើងវិញរបស់ទីក្រុងសៀងហៃនឹងត្រូវបានអនុវត្តជាដំណាក់កាលដែលមានចលនាទប់ស្កាត់ភាគច្រើនបំផុតរហូតដល់ថ្ងៃទី២១ ខែឧសភាដើម្បីទប់ស្កាត់ការរាលដាលឆ្លងឡើង មុនពេលការបន្ធូរបន្ថយបន្តិចៗម្តងបន្តបន្ទាប់ទៀត។

លោកស្រីបន្តថា ៖«ចាប់ពីថ្ងៃទី១ ខែមិថុនារហូតដល់ពាក់កណ្តាល និងចុងខែមិថុនា ដរាបណាហានិភ័យនៃការឆ្លងឡើងវិញត្រូវបានគ្រប់គ្រង។ យើងខ្ញុំនឹងអនុវត្តការការពារ និងគ្រប់គ្រងពេញលេញ គ្រប់គ្រងឲ្យប្រក្រតី និងស្តារឡើងវិញនូវផលិតកម្ម និងជីវិតរស់ធម្មតានៅក្នុងទីក្រុង»។

ការបិទខ្ទប់ពេញលេញនៅទីក្រុងសៀងហៃ និងបំរាមកូវីដពេញបន្ទុកលើអ្នកប្រើប្រាស់ និងកម្មកររាប់លាននាក់នៅក្នុងតំបន់ជាច្រើននៃទីក្រុងផ្សេងៗបានប៉ះពាល់ដល់ការលក់រាយ សង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងការងារ ដែលបន្ថែមសេចក្តីភ័យខ្លាចលើសេដ្ឋកិច្ចដែលអាចធ្លាក់ចុះនូវត្រីមាសទី២។

ទិន្នន័យនៅថ្ងៃចន្ទនេះបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ចិនបានធ្លាក់ចុះ២.៩%ក្នុងខែមេសា ធៀបនឹងឆ្នាំមុនដែលធ្លាក់ចុះខ្លាំងដល់៥.០%ក្នុងខែមីនា។

អ្នកវិភាគបាននិយាយថា សកម្មភាពសេដ្ឋកិច្ចប្រហែលជាល្អប្រសើរ​ក្នុងខែឧសភា ហើយរដ្ឋាភិបាល និងធនាគារកណ្តាលត្រូវបានគេរំពឹងដាក់ចេញផែនការដើម្បីជំរុញល្បឿនសេដ្ឋកិច្ច៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម