ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រហែលមានអ្នកឆ្លងកូវីដ ជាង ១លានករណីឯណោះ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្តីបន្ទោសមន្ត្រីសុខាភិបាល និងបានបញ្ជាឲ្យកងទ័ពជួយចែកចាយថ្នាំ ខណៈដែលរលកនៃករណី កូវីដ១៩ បានសាយភាយពេញប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សជាងមួយលាននាក់ ឥឡូវនេះបានឈឺ ប៉ុន្តែទីក្រុងព្យុងយ៉ាងហៅថាជា “គ្រុនក្តៅ”។
មនុស្សប្រហែល៥០នាក់បានស្លាប់ ប៉ុន្តែក្នុងចំណោមនោះ គេមិនដឹងទេថា តើមានមនុស្សប៉ុន្មាននាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
សមត្ថភាពធ្វើតេស្តរកកូវីដរបស់ប្រទេសកូរ៉េខាងជើង គឺមានកម្រិត ដូច្នេះហើយ មានករណីតិចតួចប៉ុណ្ណោះដែលត្រូវបានបញ្ជាក់។
ប្រជាជនកូរ៉េខាងជើង ទំនងជាងាយរងគ្រោះដោយសារវីរុសនេះ ព្រោះតែកង្វះវ៉ាក់សាំង និងប្រព័ន្ធថែទាំសុខភាពមិនល្អ។
ប្រទេសនេះ បានប្រកាសករណី កូវីដជាលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន ថ្វីបើអ្នកជំនាញជឿថា វីរុសនេះទំនងជាចរាចរណ៍យូរហើយក៏ដោយ។
សហគមន៍អន្តរជាតិ បានផ្តល់ជូនកូរ៉េខាងជើងនូវថ្នាំបង្ការ AstraZeneca និងវ៉ាក់សាំងដែលផលិតដោយចិនរាប់លានដូសកាលពីឆ្នាំមុន ប៉ុន្តែទីក្រុងព្យុងយ៉ាងអះអាងថា ខ្លួនបានគ្រប់គ្រង កូវីដ ដោយការបិទព្រំដែននៅដើមខែមករាឆ្នាំ ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យយោធាធ្វើសកម្មភាពខ្លាំងក្លា ខណៈស្ថានភាពកូវីដ កាន់តែធ្ងន់ធ្ងរ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង