ព័ត៌មានអន្ដរជាតិ
គណបក្សសាធារណរដ្ឋរៀបចំប្ដឹងប្រធានាធិបតិ Joe Biden
បើយោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា គណបក្សសាធារណរដ្ឋកំពុងតែរៀបចំប្ដឹងប្រធានាធិបតីអាមេរិកលោក Joe Biden ចំនួន ២ ករណី ។
ទន្ទឹមនោះលោកប្រធានាធិបតី Joe Biden ក៏បានជួលមេធាវីការពារក្តីកំពូលគឺលោក Richard Sauber ដើម្បីជួយគាត់ក្នុងបញ្ហាផ្លូវច្បាប់នាពេលខាងមុខផងដែរ ខណៈដែលគណបក្សប្រជាធិបតេយ្យកំពុងតទល់ជាមួយគណបក្សសាធារណរដ្ឋដើម្បីដណ្តើមយកកៅអីសភា និងព្រឹទ្ធសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំនេះ ។
លោកមេធាវី Sauber នឹងទទួលបន្ទុកក្នុងការឆ្លើយតបទៅនឹងដីកាកោះហៅរបស់តុលាការ, ត្រួតពិនិត្យពិនិត្យឯកសារ និងអ្វីៗផ្សេងទៀតដែលសមាជិកសភាគណបក្សសាធារណរដ្ឋនឹងទម្លាក់ការចោទប្រកាន់មកលើលោក Biden ហើយលោក Sauber នឹងមានងារជា “ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតី” សម្រាប់ការការពារក្ដីក្នុងរយៈពេលពីរទៅបីសប្ដាហ៍ខាងមុខនេះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះគណបក្សប្រជាធិបតេយ្យរបស់លោក Biden មានសំឡេងតិចតួចណាស់ក្នុងសភា និងព្រឹទ្ធសភា ហើយគណបក្សក៏អាចនឹងបាត់សភាទាំងពីរក្នុងខែវិច្ឆិកាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ អាមេរិក ឈប់ថ្កោលទោស អ៊ីស្រាអែល ចំពោះការបាញ់សម្លាប់អ្នកកាសែត Al Jazeera
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ