ព័ត៌មានអន្ដរជាតិ
រដ្ឋធានីឥណ្ឌា ជួបអាកាសធាតុក្តៅបំផុត ៤៩អង្សាសេ
កាលពីថ្ងៃអាទិត្យទី១៥ខែឧសភា សីតុណ្ហភាពអតិបរិមានៅរដ្ឋធានីដែលី របស់ប្រទេសឥណ្ឌា បានឡើងដល់ ៤៩ អង្សាសេ ខណៈរលកកម្ដៅដ៏ខ្លាំងបានបណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា, សីតុណ្ហភាពអតិបរិមានៅ២តំបន់ក្នុងរដ្ឋធានី បានឡើងដល់កម្រិតខ្ពស់បំផុត ដោយនៅ Mungeshpur ភាគពាយព្យ បានឡើងដល់ ៤៩,២អង្សាសេ ចំណែក Najafgarh ភាគខាងលិចឡើងដល់ ៤៩,១អង្សាសេ។
ក្រៅពីនេះ សីតុណ្ហភាពអតិបរិមានៅតំបន់ផ្សេងទៀតក្នុងទីក្រុង គឺចាប់ពី ៤៥ទៅ៤៧អង្សាសេ។ ចំណែកនៅពេលយប់សីតុណ្ហភាពអប្បបរមាគឺ ២៥អង្សាសេ។

ស្ថានភាពគឺដូចគ្នានៅក្នុងរដ្ឋជិតខាង ដោយទីក្រុង Gurgaon នៃរដ្ឋ Haryana បានជួបប្រទះសីតុណ្ហភាព ៤៨,១អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១០ខែឧសភាឆ្នាំ១៩៦៦មក នៅពេលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាពដល់ទៅ ៤៩អង្សាសេ។
គួរបញ្ជាក់ថា សីតុណ្ហភាពជាអតិបរមាក្នុងខែមេសាសម្រាប់ភាគពាយព្យ និងកណ្តាល ប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២២ ឆ្នាំ។ ប្រទេសនេះក៏បានជួបប្រទះខែមីនាក្តៅបំផុតក្នុងរយៈពេល ១២២ ឆ្នាំផងដែរ ចាប់តាំងពីនាយកដ្ឋានឧតុនិយមឥណ្ឌាចាប់ផ្តើមធ្វើការកត់ត្រាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WION
ចុចអាន៖ ឆេះអគារការិយាល័យឥណ្ឌា ស្លាប់មនុស្ស២៧នាក់ របួស១២នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ