ព័ត៌មានអន្ដរជាតិ
តួកគី ប្រឆាំងដាច់ខាតមិនឲ្យ ហ្វាំងឡង់ និងស៊ុយអែត ចូល ណាតូ ដោយលើកហេតុផលមួយ
ប្រទេសតួកគី បានបដិសេធគាំទ្រការប៉ុនប៉ងរបស់ហ្វាំងឡង់ និងស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ ដោយចោទប្រកាន់ប្រទេសស៊ុយអែតថាជា កន្លែងចិញ្ចឹមអង្គការភេរវករ។

លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រាប់គណៈប្រតិភូមកពីប្រទេស Nordic ទាំងពីរ កុំឲ្យរំខានដល់ដំណើរទស្សនកិច្ចនៅទីក្រុងអង់ការ៉ា សម្រាប់ការចរចាដែលបានគ្រោងទុកដើម្បីដោះស្រាយកង្វល់របស់ប្រទេសតួកគី។
ការប្រឆាំងដ៏ខ្លាំងក្លារបស់គាត់ បានធ្វើឲ្យសម្ព័ន្ធភាពណាតូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែជារឿងល្អ សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលអះអាងថា ការពង្រីករបស់ណាតូ អាចជាសញ្ញានៃការលុកលុយរបស់លោកខាងលិច។

តួកគីជឿជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាជម្រកភេរវករ រួមទាំងជាទីស្នាក់អាស្រ័យសម្រាប់សមាជិកនៃគណបក្សពលករឃើដ និងអ្នកមានជំនឿលើអ្នកប្រាជ្ញតួកគី Fethullah Gulen ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ផងដែរ។
ដោយឡែក នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson បាននិយាយកាលពីថ្ងៃអាទីត្យទី១៥ខែឧសភាថា ប្រជាជាតិនេះសង្ឃឹមថា ការប៉ុនប៉ងចូលជាសមាជិករបស់ខ្លួន នឹងត្រូវបានទទួលយកយ៉ាងឆាប់រហ័ស។

លោកស្រីបញ្ជាក់ថា “ណាតូនឹងពង្រឹងស៊ុយអែត ស៊ុយអែតនឹងពង្រឹងណាតូ”។
ពាក្យស្នើសុំរបស់ប្រទេសនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីហ្វាំងឡង់និយាយថា ខ្លួនក៏នឹងចូលរួមជាមួយណាតូផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ